(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ១៤ថ្ងៃជាប់គ្នាកម្ពុជាមិនមានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ ចំណែកអ្នកឆ្លងថ្មី២២នាក់ (ករណីនាំចូល១៧នាក់ និងឆ្លងសហគមន៍៥នាក់ ជាប្រភេទអូមីក្រុង), ជាសះស្បើយ១១នាក់

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៣៣១លាន ២៦ម៉ឺននាក់ ស្លាប់ជាង ៥លាន ៥៦ម៉ឺននាក់ និងជាសះស្បើយជាង ២៦៨លាន ៩៩លាននាក់!

៣៖ ស្អែកនេះ សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការលើសំណុំរឿងរបស់ លោក កឹម សុខា!

៤៖ ប្រមុខ UN ជំរុញឱ្យចាក់វ៉ាក់សាំងពិភពលោកទាំងមូល ដើម្បីបិទបញ្ចប់កូវីដ-១៩

៥៖ មីយ៉ាន់ម៉ាអបអរសាទរកម្ពុជា ដែលបោះជំហានជោគជ័យក្នុងការបើកទេសចរណ៍ឡើងវិញ

៦៖ កូរ៉េខាងជើងចេញមុខបញ្ជាក់អំពី «ប្រភេទមីស៉ីល» ដែលខ្លួនបានបាញ់តេស្តកាលពីថ្ងៃចន្ទ

៧៖ ជំនួបជាមួយទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល, អគ្គលេខាធិការអាស៊ាន វាយតម្លៃខ្ពស់ចំពោះការរីកចម្រើនបណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ខ្វាត់ខ្វែង រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះនៅកម្ពុជា

៨៖ អគ្គលេខាធិការ UN ជំរុញឲ្យមានការផ្តល់ជំនួយជាបន្ទាន់ ទៅកាន់ប្រទេសកំពុងអភិវឌ្ឍ

៩៖ កម្ពុជា-ឡាវពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ ដើម្បីជំរុញលំហូរទេសចររវាងប្រទេសទាំងពីរ និងពីប្រទេសដទៃ

១០៖ អង់គ្លេសបញ្ជូនអាវុធប្រឆាំងរថក្រោះឱ្យអ៊ុយក្រែន ខណៈការប្រឈមមុខគ្នាជាមួយរុស្ស៉ីនៅតែបន្ត

១១៖ អគ្គនាយកក្លឹបឆ្នេរស្អាតជាងគេលើពិភពលោក គាំទ្រការបើកទេសចរណ៍របស់អាស៊ានឡើងវិញ និងសន្យាជួយផ្សព្វផ្សាយអំពីកម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាព

១២៖ អេស៉្បាញក្លាយជាប្រទេសដំបូងគេ ដែលស្នើឱ្យអឺរ៉ុបចាត់ទុកកូវីដ១៩ ជាជំងឺផ្តាសាយ ហើយអំពាវនាវឱ្យរៀនរស់នៅជាមួយវា

១៣៖ កម្ពុជា នឹងបញ្ជូនកងទ័ពមួកខៀវប្តូរវេនចំនួន៤០៣នាក់ ចេញទៅបំពេញបេសកកម្មមនុស្សធម៌ ក្រោមឆត្រ UN នៅសាធារណរដ្ឋលីបង់ និងអាហ្វ្រិកកណ្តាល នៅដើមខែកុម្ភៈ

១៤៖ កាណាដាអនុម័តឱ្យប្រើ ថ្នាំគ្រាប់របស់ក្រុមហ៊ុន Pfizer ដើម្បីព្យាបាលកូវីដ១៩

១៥៖ ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាស ពីថ្ងៃទី១៩-២៥ ខែមករា ឆ្នាំ២០២២, អាចមានភ្លៀងក្នុងកម្រិតខ្សោយ

១៦៖ ប្រធានាធិបតីម៉ិចស៉ីកូ Lopez Obrador យកឈ្នះជំងឺកូវីដ១៩ ជាលើកទីពីរ

១៧៖ រាជរដ្ឋាភិបាលកម្ពុជា ចេញសារាចរណែនាំបញ្ចូលទិវានយោបាយឈ្នះ ឈ្នះ ២៩ធ្នូ ទៅក្នុងប្រតិទិនប្រចាំឆ្នាំ ដោយមិនឈប់សម្រាក

១៨៖ ចិន៖ ទីក្រុង Tianjin មើលឃើញសញ្ញាធូរស្រាលវិញបន្តិច ពីការរាតត្បាតកូវីដ-១៩

១៩៖ អគ្គលេខាធិការអាស៊ាន គាំទ្រយ៉ាងពេញទំហឹងចំពោះក្រសួងការពារជាតិកម្ពុជា រៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិបូកនៅឆ្នាំ២០២២

- ព័ត៌មាន Fresh News Plus

១៖ Amazon លុបចោលផែនការ «ឈប់ទទួលយកការទូទាត់ប្រាក់តាមរយ:ប័ណ្ណឥណទាន Visa នៅចក្រភពអង់គ្លេស»

២៖ Apple បាននិងកំពុងពង្រីកវិសាលភាព Apple Pay ទៅកាន់តំបន់អាមេរិកឡាទីន

៣៖ ក្រសួងកីឡា៖ មិនចាក់វ៉ាក់សាំង, មិនអនុញ្ញាតឲ្យ Djokovic ចូលរួម French Open នោះទេ

៤៖ ខ្សែការពារ Umtiti របស់ Barcelona នឹងធ្វើការវះកាត់ប្រអប់ជើង

៥៖ Lewandowski ឈ្នះពានកីឡាករល្អប្រចាំឆ្នាំរបស់ FIFA នៅពេលនាំមុខគូប្រជែង Salah និង Messi

៦៖ កម្មវិធី «The Voice» នៅប្រទេសហូឡង់ ត្រូវផ្អាកភ្លាមៗ បន្ទាប់ពីផ្ទុះរឿងអាស្រូវផ្លូវភេទ រវាងគណៈកម្មការ និងបេក្ខនារីដែលចូលរួមក្នុងកម្មវិធី

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)