(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២នេះ បានចាប់ផ្តើមបើកសវនាការជាសាធារណៈ ដើម្បីជំនុំជម្រះលើបណ្ដឹង/សំណុំរឿងលេខ ០០១ ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ នៅទីស្ដីការ គ.ជ.ប។

សមាសភាពក្រុមប្រឹក្សាជំនុំជម្រះមានលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ជាប្រធាន, លោក នុត សុខុម អនុប្រធាន គ.ជ.ប និងសមាជិក គ.ជ.ប ចំនួន ៥រូបទៀត ជាសមាជិកក្រុមប្រឹក្សាជំនុំជម្រះ។

សូមជម្រាបជូនថា បណ្តឹងខាងលើនេះ មានកម្មវត្ថុប្ដឹងតវ៉ានឹងសេចក្ដីសម្រេចលេខ ០០១/២២ ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ របស់ក្រុមប្រឹក្សាប្រជុំសម្រេចសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលមានដើមបណ្ដឹងផ្ទាល់ឈ្មោះ ដួង វិចិត្រ និងជាតំណាងប្រជាពលរដ្ឋចំនួន ៤រូប៕