(ភ្នំពេញ)៖ លោកស្រីឧត្តមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាតំណាងឲ្យគណៈគ្រប់គ្រង ប្រាប់ឲ្យដឹងបែបនេះ ក្រោយសិក្ខាកាម នៃវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពគ្រប់គ្រងអង្គភាព សាធារណៈរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអង្គភាពពាក់ព័ន្ធ ចំនួនជាង១០០នាក់ បានត្រឡប់មកដល់រាជធានីភ្នំពេញ នៅយប់នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចសិក្សា និងចុះអនុវត្តការងារសង្គម នៅតំបន់អភិវឌ្ឍន៍តេជោឈ្នះឈ្នះ ស្ថិតនៅភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ឃុំពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

លោកស្រីឧត្តមសេនីយ៍ឯក ជ័យ បុប្ផា បានប្រាប់បន្តថា វគ្គបណ្តុះបណ្តាល ដែលកើតចេញពីកិច្ចសហការ ក្រោមការចុះអនុស្សរណៈយោគយល់គ្នា រវាង អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនសហការជាមួយសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈនេះ បានធ្វើការបណ្តុះ បណ្តាលជំនាញទ្រឹស្តី បានចប់សព្ធគ្រប់ហើយ តំរូវឲ្យសិស្សទាំងអស់ចុះទស្សនកិច្ចសិក្សា នៅតាមស្ថាប័ននិតិបញ្ញត្តិ ក្រសួងស្ថាប័ន និងថ្នាក់ក្រោមជាតិមូលដ្ឋាន ស្តាប់បទបឋកថា ពីវឌ្ឍនភាពរបស់សា្ថប័ន និងតាមសហគមន៍បោះជំរុំបង្កើនកិច្ចសហការស្មារតីសាមគ្គីឯកភាព រឹតចំណងមិត្តភាពស្មោះត្រង់ធ្វើការងារជាក្រុម និងការអនុវត្តកិច្ចការងារសង្គមបណ្តុះស្មារតីស្រឡាញ់ ផ្សារភ្ជាប់រវាងមន្រ្តី និងប្រជាពលរដ្ឋ។

លោកស្រីឧត្តមសេនីយ៍ឯក ជ័យ បុប្ផា និងលោក សុខ សេងយ៉ន បានថ្លែងដោយកោតសសើរ ដល់សិក្ខាកាមដែលបានខិតខំរៀនសូត្រ ស្តាប់សាស្រ្តាចារ្យ មិនគេចវេស មានស្មារតីសាមគ្គីភាព ឯកភាព ទទួលខុសត្រូវ។

ក្នុងនាមគណៈគ្រប់គ្រង លោកស្រីឧត្តមសេនីយ៍ឯក ជ័យ បុប្ផា បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំជាតិ និងក្រោមជាតិ មានលោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន, លោក យក់ ប៊ុនណា, លោក ឡេង ប៉េងឡុង, លោក អ៊ុ សារិទ្ធ, នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន, នាយឧត្តមសេនីយ៍ សៅ សុខា, នាយឧត្តមសេនីយ៍ មាស វិរិទ្ធ, លោក ឃួង ស្រេង, លោក ទៀ សីហា, លោក អ៊ុ រាត្រី, លោក ប៉ា់ន់ខែម ប៊ុនថន សាស្រ្តាចារ្យ ស្នងការនគរបាល-កងរាជអាវុធហត្ថរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ និងអង្គការដែគូដែលបានឧបត្ថម្ភគាំទ្រ ដល់វគ្គបណ្តុះបណ្តាលទាំងផ្នែកទ្រីស្តី ដំណើរទស្សនកិច្ចសិក្សា និងការងារសង្គម។

ឧត្ដមសេនីយ៍ទោ គីម សុគ័រ តំណាងសិក្ខាកាម បានថ្លែងប្រាប់ដោយក្តីបិតិសោមនស្សរីករាយដឹងគុណ ដល់ថ្នាក់ដឹកនាំពាក់ព័ន្ធទាំងអស់ ដែលបានផ្តល់ភាពកក់ក្តៅ ដល់សិក្ខាកាមបានរៀនសូត្រទទួលចំណេះដឹង សម្រាប់ចូលរួមអភិវឌ្ឍន៍ស្ថាប័នអង្គភាព បន្តរីកចម្រើនទៅមុខបន្ថែមទៀត៕