(សៀមរាប)៖ នៅថ្ងៃអាទិត្យ ទី១៦ ខែមករា ឆ្នាំ២០២២ សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប បានរៀបចំកម្មពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អាគារសាលារៀនថ្មី១ខ្នង ស្ថិតនៅក្នុងសាលាបឋមសិក្សា និង អនុវិទ្យាល័យក្របីរៀល ភូមិទទា សង្កាត់ករបីរៀល ក្រុងសៀមរាប ខេត្តសៀមរាប។

អាគារនេះ មានកម្ពស់២ជាន់ ស្មើនិង១០បន្ទប់ មានទំហំ៩,២ម៉ែត្រគុណ ៤៥,២ម៉ែត្រ ចំណាយថវិកាសរុប១៤មុឺនដុល្លារ។

ពិធីនេះដែរ ធ្វើឡើងក្រោមអធិបតីភាពលោក ឡៅ ឆន សមាជិកព្រឹទ្ធសភា មណ្ឌលភូមិភាគ៤ លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប លោក ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ដឹកនាំក្រុមការងារចូលរួមដោយ លោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប និងសមាជិក សមាជិកាជាច្រើនរូប ព្រមទាំងមានប្រគល់លិខិតសរសើរ និង បំពាក់គ្រឿងឥសរៈយសជូក្រុមការងារ ១៥៧ផងដែរ។

បន្ទាប់ពីបានសម្ភោធដាក់ឲ្យប្រើប្រាស់អាគារសាលារៀនរួចរាល់ សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប បានចែកអំណោយជូនដល់ប្រជាពលរដ្ឋចំនួន ២៥៤គ្រួសារ។

ក្នុងមួយគ្រួសារទទួលបាន៖

* អង្ករ ២០គីឡូក្រាម
* ទឹកត្រី ១យួរ
* ទឹកស៊ីអ៉ីវ ១យួរ
* ស្ករស ១គីឡូក្រាម
* អំបិល ១គីឡូក្រាម
* សាប៊ូ១ដុំ
* ទឹកសុទ្ធ ១យួរ
* ម៉ាស់ ១ប្រអប់៕