(កោះកុង)៖ លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្តកោះកុង នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារ ចុះសាកសួរសុខទុក្ខ និងនាំនូវចែកអំណោយមនុស្សធម៌ ជនរងគ្រោះដោយសារឆ្លងចរន្តអគ្គីភ័យឆាបឆេះ ចំនួន ៣គ្រួសារ ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ផ្ទះទាំងនោះ បានឆេះកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២២។

លោកអភិបាលរងខេត្ត បានថ្លែងឲ្យដឹងថា «លោកនិងម្ចាស់អំណោយមនុស្សធម៌ សូមសម្តែងនូវការចូលរួមសោកស្តាយ និងរំលែកទុក្ខដល់សមាជិកក្រុមគ្រួសាររងគ្រោះទាំងនោះ និងក្នុងការសម្រួលដល់ការលំបាកចំពោះមុខ ក្រុមការងារក៏បាននាំយកអំណោយ ដែលជាទឹកចិត្តដ៏ថ្លៃថ្លារបស់បណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី មកឧបត្ថម្ភផងដែរ»

អំណោយមនុស្សធម៌ដែលបានយកចែកជូនជនរងគ្រោះទាំង ៣គ្រួសារ មានសម្ភារ និងថវិកា ដែលក្នុងមួយគ្រួសារៗមានដូចជា៖

១៖ ទឹកត្រី ៣យួរ (៦ដប)ក្នុងមួយគ្រួសារ ១យួរ
២៖ ភេសជ្ជៈ Pocari sweat ៣កេស ក្នុងមួយគ្រួសារ ១កេស
៣៖ ជែលលាងដៃ ១ដប (៥០០ml W.A.O)
៤៖ តែខ្ញីទឹកឃ្មុំ ១ប្រអប់
៥៖ សាប៊ូបោកសំលៀកបំពាក់ ១ដប
៦៖ ច្រាសដុសធ្មេញ ៥ដើម
៧៖ កន្ត្រៃកាត់ក្រចក ៥កន្ត្រៃ
៨៖ ត្រីខ ៣យួរ (១២កុំប៉ុង) ក្នុងមួយគ្រួសារ ១យួរ
៩៖ ទឹកស៉ីអ៉ីវ ៣យួរ (៦ដប) ក្នុងមួយគ្រួសារ ១យួរ
១០៖ មីម៉ាម៉ា ៣កេស (៣០កញ្ចប់ )ក្នុងមួយគ្រួសារ១កេស
១១៖ អង្ករ ៥០គ.ក្រ ក្នុងមួយគ្រួសារ
១២៖ ម៉ាស់ ៦ប្រអប់ ក្នុងមួយគ្រួសារ២ប្រអប់
១៣៖ ថវិកា ៦លានរៀល ក្នុង១គ្រួសារ ២លានរៀល
១៤៖ ថ្នាំពេទ្យ ៣កញ្ចប់ មួយកញ្ចប់ ក្នុង១គ្រួសារ។

ក្នុងឱកាសនេះ ប្រជាពលរដ្ឋរងគ្រោះទាំង ៣គ្រួសារ ក៏បានអំណរគុណចំពោះ បណ្ឌិត ហ៊ុន ម៉ាណែត ដែលតែងតែគិតគូរ និងដោះស្រាយទុក្ខលំបាកប្រជាពលរដ្ឋ។

ក្នុងនោះពួកគាត់ក៏បានរៀបចំជានំបញ្ចុកសម្លរការី សម្រាប់ជាការអរគុណដល់ក្រុមការងារ និងប្រជាពលរដ្ឋក្បែរខាងដែលបានជួយសង្គ្រោះ តាមរយៈការជួយពន្លត់អគ្គិភ័យបានទាន់ពេលវេលា និងធ្វើឲ្យទំហំនៃការឆេះត្រឹមតែ ៣ខ្នងផ្ទះ ដែលនេះជាស្មារតីសាមគ្គីជួយយកគ្នាក្នុងគ្រាអាសន្ន៕