(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៥,៦៥៣,៥០៣នាក់ហើយ ដែលកើនឡើងជាង ៦ម៉ឺននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ៣០៩,៩៥០នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៧០,៧៩៤នាក់ (ស្លាប់ ១៤៤,១៦៧នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,១៦៨,៣៧៩នាក់ (ស្លាប់ ៥២,៨៥៨នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៨០៥,៣៣៧នាក់ (ស្លាប់ ៣១,៧៨១នាក់)
* ថៃ ឆ្លងចំនួន ២,៣១៦,៤០៨នាក់ (ស្លាប់ ២១,៩១៩នាក់)
* វៀតណាម ឆ្លងចំនួន ២,០០៧,៨៦២នាក់ (ស្លាប់ ៣៥,៤៨០នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៥៣៣,០២១នាក់ (ស្លាប់ ១៩,៣០១នាក់)
* សិង្ហបុរី ឆ្លងចំនួន ២៩០,៩៨៦នាក់ (ស្លាប់ ៨៤៣នាក់)
* ទ្បាវ ឆ្លងចំនួន ១២៤,១៩៣នាក់ (ស្លាប់ ៤៨៨នាក់)
* កម្ពុជា ឆ្លងចំនួន ១២០,៧៧៣នាក់ (ស្លាប់ ៣,០១៥នាក់)
* ព្រុយណេ ឆ្លងចំនួន ១៥,៧៥០នាក់ (ស្លាប់៩៨នាក់)៕