(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ៩ថ្ងៃជាប់គ្នា កម្ពុជាមិនមានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ ចំណែកអ្នកឆ្លងថ្មី៣៤នាក់ (ករណីនាំចូល២២នាក់ និងឆ្លងសហគមន៍១២នាក់ ជាប្រភេទអូមីក្រុង), ជាសះស្បើយ១៤នាក់

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៣១៧លាន ៥៤ម៉ឺននាក់ ស្លាប់ជាង ៥លាន ៥៣ម៉ឺននាក់ និងជាសះស្បើយជាង ២៦២លាន ៨៣លាននាក់!

៣៖ អ្នកនាង ធី សុវណ្ណថា ចេញបដិសេធចំពោះការប្រឌិតចោទប្រកាន់ជាថ្មី ហើយផ្តាំទៅលោក សម រង្ស៉ី ឱ្យបំភ្លេចនាងចោលចុះ

៤៖ ថៃ៖ មនុស្ស ៨,១៦៧នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១៤នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

៥៖ លោក រីឆាត ជនជាតិអាមេរិកាំង ចេញមុខការពារលោក ហ៊ុន ម៉ាណែត ហើយអះអាងថាសាលាបណ្ឌិតយោធា West Point គ្មានសញ្ញាបត្រ២ ដូចលោក សម រង្ស៊ី លើកឡើងឡើយ និងទាមទារឲ្យក្រុមហ៊ុន Facebook បិទផេករបស់មេបោកប្រាស់ម្នាក់នេះចំពោះការបំភ្លៃការពិត

៦៖ សហរដ្ឋអាមេរិក៖ មនុស្សជាង ៨០០,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺជាង ២,២០០នាក់ស្លាប់ ក្នុង១ថ្ងៃ

៧៖ លោក យ៉ាម៉ាដា ហ៉ីដេអូ កុងស៊ុលកិត្តិយស នៃស្ថានកុងស៊ុលកិត្តិយសកម្ពុជាប្រចាំក្រុងអូសាកា ប្រទេសជប៉ុន ចេញវីដេអូគាំទ្រ និងអះអាងថា លោក ហ៊ុន ម៉ាណែត ជាមនុស្សស្លូតបូត

៨៖ សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើជនជាតិកូរ៉េខាងជើង ចំនួនប្រាំនាក់ ពាក់ព័ន្ធនឹងកម្មវិធីមីស៊ីលផ្លោងរបស់ប្រទេសនេះ

៩៖ សម្តេចតេជោ ហ៊ុន សែន សន្ទនាតាមប្រព័ន្ធវីដេអូអនឡាញជាមួយ ប្រេសិតពិសេសថ្មី អគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ា

១០៖ អូមីក្រុង មិនកាចសាហាវជាង «ឌែលតា» ទេ, តែបង្កគ្រោះថ្នាក់ដល់អ្នកមិនបានចាក់ វ៉ាក់សាំងបង្ការ, នេះបើតាម WHO

១១៖ អង្គការសហប្រជាជាតិ៖ សម្តេចតេជោដើរតួនាទីសំខាន់ក្នុងកិច្ចការអន្តរជាតិ ជាមួយនឹងតំណែងប្រធានអាស៊ាន២០២២

១២៖ កិច្ចចរចារវាង NATO និងរុស្ស៊ី បិទបញ្ចប់ទៅដោយការព្រមានដាក់គ្នាទៅវិញទៅមក

១៣៖ ក្រសួងទេសចរណ៍ដាក់ឱ្យអនុវត្តគោលការណែនាំប្រការគួរធ្វើ និងមិនគួរធ្វើ សម្រាប់ភ្ញៀវទេសចរអន្តរជាតិដែលមកកម្សាន្តនៅកម្ពុជា

១៤៖ កូរ៉េខាងត្បូងត្រៀមចាប់ផ្តើមប្រើ ថ្នាំរបស់ក្រុមហ៊ុន Pfizer ដើម្បីព្យាបាលអ្នកជំងឺកូវីដ-១៩

១៥៖ មន្រ្តី និងអ្នកជំនាញ៖ ការកកស្ទះទំនិញនៅព្រំដែនចិន-វៀតណាម មិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ការនាំចេញពីកម្ពុជាទៅចិនទេ

១៦៖ អាមេរិកព្រមានធ្វើសកម្មភាពឆ្លើយតប បន្ទាប់ពីចិនផ្អាកជើងហោះហើរកាន់តែច្រើនឡើង ដោយសារកូវីដ-១៩

១៧៖ ធនាគារពិភពលោក៖ សេដ្ឋកិច្ចកម្ពុជានឹងកើនឡើង៤.៥% នៅឆ្នាំ២០២២ និងឆ្នាំ២០២៣ កើនឡើងដល់៥.៥%

១៨៖ វេជ្ជបណ្ឌិត Anthony Fauci ព្រមាន៖ មនុស្សស្ទើរគ្រប់គ្នានៅសហរដ្ឋអាមេរិក នឹងប្រឈមមុខការឆ្លង «អូមីក្រុង»

១៩៖ ផ្ទុះការកោតសរសើរមេឃុំវល្លិសរ លើការងារបម្រើប្រជាពលរដ្ឋ, លោកមេឃុំថា ចង់បានការគាំទ្រការផ្តល់សេវាត្រូវតែលឿន និងរហ័ស

២០៖ បទវិភាគអន្តរជាតិ៖ តើមេរោគបំប្លែងថ្មី «អូមីក្រុង» ពិតជាមិនកាចសាហាវ មែនឬ?

- ព័ត៌មាន Fresh News Plus

១៖ Microsoft កំពុងឈានទៅការរចនា និងបង្កើតបន្ទះឈីបដោយខ្លួនឯង ខណ:ទើបតែជួលបានកំពូលវិស្វករមួយរូបមកពីក្រុមហ៊ុន Apple

២៖ PSG ពន្យារពេលការចូលរួម Qatar Winter Tour 2022 ចំពេលមានការកើនឡើង នៃជំងឺកូវីដ១៩

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)