(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២១ករណី ក្នុងនោះករណីប្រើប្រាស់៧ករណី និងជួញដូរ១៤ករណី ដោយឃាត់ខ្លួនជនសង្ស័យ៤៥នាក់។

របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន២០៣ករណី ឃាត់មនុស្ស៤៦២នាក់ (ស្រី៤០នាក់)៕