(ព្រះសីហនុ)៖ កម្លាំងនគរបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមួយការរឹបអូសថ្នាំញៀនចំនួន២៤កញ្ចប់ នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ នៅចំណុចចំការខ្នុរក្នុងទូរកុងតឺន័រ ភូមិចំណោទរាម ឃុំបិតត្រាំង។

របាយការណ៍របស់អធិការដ្ឋាន នគរបាលស្រុក បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ថាវ ហេរ៉ូ អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ជាមួយគ្នានេះ កម្លាំងនគរបាល ក៏បានដកហូតម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន២៤កញ្ចប់ (ធំ០១ តូច២៣), ទូរស័ព្ទដៃចំនួន០២គ្រឿង, ជញ្ជីងថ្លឹងចំនួន០១ គ្រឿង, ម៉ូតូចំនួន ០១គ្រឿង, កាំភ្លើងខ្លីចំនួន ០១ដើម ម៉ាកK៥៩ បង់ចំនួន០២ និងគ្រាប់ចំនួន១៣ គ្រាប់។

បច្ចុប្បន្ននគរបាលកំពុងកសាងសំណុំរឿងតាមនីតិវិធី៕