(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ២៧ ធ្នូ ២០២១ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ស្អែកនេះ ចាប់ពីម៉ោង ១៥៖០០នាទី និងនៅខេត្តដទៃទៀត នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២។ នេះបើតាមលិខិតរបស់ក្រសួងអប់រំ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

សូមជម្រាបថា តាមផែនការក្រសួងអប់រំ គ្រោងនឹងប្រកាសលទ្ធផលបាក់ឌុប សម័យប្រឡង៖ ២៧ ធ្នូ ឆ្នាំ២០២១ នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល និងព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២សម្រាប់បណ្តាខេត្តដទៃទៀត ប៉ុន្តែពេលនេះក្រសួងលើកមកប្រកាសនៅថ្ងៃទី១៤-១៥ ខែមករា ឆ្នាំ២០២២វិញ៕