(ភ្នំពេញ)៖ ទូរគមនាគមន៍កម្ពុជា បានចេញសេចក្ដីជូនដំណឹងស្ដីពី ការជ្រើសរើសនិយោជិតជាប់កិច្ចសន្យាចំនួន៩រូប។ នេះបើយោងតាមសេចក្ដីជូនដំណឹង របស់ទូរគមនាគមន៍កម្ពុជា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។

យោងតាមសេចក្ដីជូនដំណឹងបញ្ជាក់ថា ទូរគមនាគមន៍កម្ពុជាត្រូវការជ្រើសរើសនិយោជិតជាប់កិច្ចសន្យាភេទប្រុសចំនួន១រូប ដើម្បីបម្រើការងារនៅទូរគមនាគមន៍កម្ពុជាផ្នែកបច្ចេកទេសនៅសាខាខេត្តព្រះសីហនុ និងត្រូវការជ្រើសរើសនិយោជិតជាប់កិច្ចសន្យា បម្រើការងារផ្នែកទីផ្សារ និងផ្នែកលក់ទាំងពីរភេទ នៅរាជធានីភ្នំពេញចំនួន៣រូប, ខេត្តព្រះសីហនុចំនួន២រូប និងខេត្តសៀមរាប ចំនួន៣រូប៕

សូមអានសេចក្ដីជូនដំណឹង របស់ទូរគមនាគមន៍ខាងក្រោម៖