(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ សម្តេចតេជោ ហ៊ុន សែន៖ ក្រសួងសុខាភិបាលរកឃើញមេរោគបំប្លែងថ្មី «អូមីក្រុង» ឆ្លងក្នុងសហគមន៍កម្ពុជា៣នាក់បន្ថែមទៀត

២៖ សម្តេចតេជោ ហ៊ុន សែន កំណត់ឲ្យចាក់វ៉ាក់សាំង Pfizer នៅតែក្នុងរាជធានីភ្នំពេញ តែចាក់ជូនប្រជាពលរដ្ឋពីគ្រប់កន្លែងទាំងអស់ ឲ្យតែចង់ចាក់

៣៖ សម្តេចតេជោ ហ៊ុន សែន៖ សម្តេចមិនប្រកាន់ចំពោះប្រតិកម្មរបស់ពលរដ្ឋមីយ៉ាន់ម៉ាមួយចំនួន ក្នុងការដោះស្រាយវិបត្តិផ្ទៃក្នុងនោះទេ តែជាការជួយឱ្យប្រជាពលរដ្ឋមីយ៉ាន់ម៉ា ចៀសផុតពីភ្លើងសង្គ្រាមស៊ីវិល

៤៖ សម្តេចតេជោ ហ៊ុន សែន ស្នើជប៉ុនផ្តល់ជំនួយមធ្យោបាយដឹកជញ្ជូន សម្រាប់ប្រតិបត្តិការផ្តល់ជំនួយមនុស្សធម៌នៅមីយ៉ាន់ម៉ា

៥៖ សម្ដេចតេជោ ហ៊ុន សែន បញ្ជាទិញវ៉ាក់សាំង៥លានដូសបន្ថែមទៀត ដើម្បីធានាពលរដ្ឋមានវ៉ាក់សាំងគ្រប់គ្រាន់ ខណៈក្នុងឃ្លាំងសល់១០លានដូស

៦៖ សម្តេចតេជោ ហ៊ុន សែន ចង់តែងតាំងប្រធានមូលនិធិជំនួយរបស់ជប៉ុន ធ្វើជាទីប្រឹក្សាសម្តេចក្នុងនាមជាប្រធានអាស៊ាន ដើម្បីជួយដោះស្រាយវិបត្តិមីយ៉ាន់ម៉ា

៧៖ សម្តេចតេជោ ហ៊ុន សែន៖ ជប៉ុនប្រកាសគាំទ្រដំណើររបស់សម្តេចទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីដោះស្រាយបញ្ហារបស់មីយ៉ាន់ម៉ា

៨៖ សម្តេចតេជោ ហ៊ុន សែន៖ កងកម្លាំងស្វ័យការពារជើងទឹករបស់ជប៉ុន នឹងត្រូវរៀបចំឱ្យទស្សនកិច្ចនៅមូលដ្ឋានកងទ័ពជើងទឹករាម ក្នុងឆ្នាំ២០២២, សម្តេចនឹងអញ្ជើញចុះសួរសុខទុក្ខ ប្រសិនបើមានការយល់ព្រមពីភាគីជប៉ុន

៩៖ សម្តេចតេជោ ហ៊ុន សែន ប្រដៅអតីតអគ្គលេខាធិការអាស៊ានមួយរូប ដែលមើលងាយឆន្ទៈកម្ពុជា ក្នុងការដោះស្រាយវិបត្តិមីយ៉ាន់ម៉ា

១០៖ សម្តេចតេជោ ហ៊ុន សែន៖ អ្នកប្រឆាំងនឹងបទឈប់បាញ់ និងការផ្តល់ជំនួយនៅមីយ៉ាន់ម៉ា គឺចង់ឱ្យមនុស្សស្លាប់ និងរបួសដោយសារសង្គ្រាម និងចង់ឱ្យពលរដ្ឋអត់ឃ្លាន

១១៖ សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រឹងប្រែងរកការសម្រុះសម្រួលជាមួយអាស៊ាន បង្កើតឲ្យមានយន្តការបទឈប់បាញ់ និងផ្តល់ជំនួយ នៅមីយ៉ាន់ម៉ា

១២៖ សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាសម្រេចផ្ទេរចំណែកវ៉ាក់សាំងរបស់ខ្លួនជាមូលនិធិអាស៊ាន ឱ្យទៅមីយ៉ាន់ម៉ាទាំងអស់ ដែលមានតម្លៃប្រមាណ ១លានដុល្លារ

- ព័ត៌មាន Fresh News Plus

១៖ Samsung បិទ Tizen Store ជាផ្លូវការ ក្រោយពេលដាក់ឲ្យដំណើរការអស់រយៈជាច្រើនឆ្នាំ តែមិនជោគជ័យ

២៖ ប្រធានផ្នែកទំនាក់ទំនងរបស់ Meta ចាកចេញពីតំណែង ក្រោមហេតុផលមិនច្បាស់លាស់

៣៖ កម្មវិធី WhatsApp, Signal និង Telegram ត្រូវបានហាមឃាត់សម្រាប់យោធាស្វីស

៤៖ ចំណេះដឹងទូទៅ៖ ពាក្យ «ប្រទេសលោកទី១» «ប្រទេសលោកទី២» និង «ប្រទេសលោកទី៣» មានន័យយ៉ាងដូចម្តេច?

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)