(ភ្នំពេញ)៖ លោកស្រីបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា នៅទី១០ ខែមករា ឆ្នាំ២០២២នេះ ជាថ្ងៃបើកបវេសនកាលនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ មានគ្រឹះស្ថានសិក្សាចំនួន១៧៨ ដែលមានអ្នកចូលរួមសរុប១៤២,៤០០នាក់ ហើយទទួលបានសារអប់រំពីបញ្ហាសង្គម និងសុខភាព មានបញ្ហាជំងឺកូវីដ១៩ ចរាចរណ៍ ការជួញដូរមនុស្ស និងបរិស្ថានពិសេសបញ្ហាគ្រឿងញៀន។

លោកស្រីបណ្ឌិត សឿ សុជាតា បានឱ្យដឹងបន្ថែមថា លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានយកចិត្តទុកដាក់ខ្ពស់ពីបញ្ហាសង្គម និងសុខភាពដោយឱ្យគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ត្រូវតែនិយាយជាពីបញ្ហាសង្គម និងសុខភាព ដើម្បីឱ្យសិស្សានុសិស្សបានដឹង និងចូលរួមកាន់តែសកម្មបន្ថែមទៀតសំដៅឱ្យកាត់បន្ថយបាននូវគ្រោះថ្នាក់ និងហានិភ័យផ្សេងៗពិសេសគ្រឿងញៀនចរាចរណ៍ជាដើម។ល។ ដែលអាចកើតឡើងជាយថាហេតុ បើយើងមិនរួមគ្នាបង្ការទប់ស្កាត់វា។

លោកស្រីបណ្ឌិត សឿ សុជាតា បានបន្តថា ក្នុងកិច្ចបូកសរុបពីពីខ្លឹមសារដែលបានឯកភាពគ្នា សរុបអ្នកចូលរួម១,០០០នាក់ យើងបានដាក់បដាគ្រប់គ្រឹះស្ថានសិក្សា និងបានបញ្ចូលក្នុងសាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅចំណុចទី១៣ និងបានបញ្ចូលក្នុងសុន្ទរកថារបស់លោកបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ពាក់ព័ន្ធទិសដៅអភិវឌ្ឍធនធានមនុស្ស។

សរុបព្រឹកនេះថ្ងៃទី១០ ខែមករា ឆ្នាំ ២០២២នេះ មានគ្រឹះស្ថានសិក្សាបានបើកបវេសនកាល២០២១-២០២២ មានចំនួន១៧៨ ដែលអាចមានអ្នកចូលរួមប្រមាណ ១៤,២៤០០នាក់ ដែលទទួលបានសារប្រឆាំងគ្រឿងញៀន និងការកំណត់ទិសដៅអភិវឌ្ឍវិស័យអប់រំ ២០២១-២០២២ ចំណុចទី១៣៕