(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១៥ ខែឆ្នូ ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៤,៤៤៣,០៧៩នាក់ហើយ ដែលកើនឡើងជិត៣ម៉ឺននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ៣៨៩,៧៣២ក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១៤ ខែឆ្នូ ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៥៩,៤៣៩នាក់ (ស្លាប់ ១៤៣,៩៦០នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,៨៣៦,៨៦៨នាក់ (ស្លាប់ ៥០,៣៥១នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៦៩៩,២៤០នាក់ (ស្លាប់ ៣០,៩៥៦នាក់)
* ថៃ ឆ្លងចំនួន ២,១៧៤,៩០៦នាក់ (ស្លាប់ ២១,២២៩នាក់)
* វៀតណាម ឆ្លងចំនួន ១,៤៤៣,៦៤៨នាក់ (ស្លាប់ ២៨,៣៣៣នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៥២៧,២៧៤នាក់ (ស្លាប់ ១៩,១៩៣នាក់)
* សិង្ហបុរី ឆ្លងចំនួន ២៧៤,១៤៣នាក់ (ស្លាប់ ៨០៤នាក់)
* កម្ពុជា ឆ្លងចំនួន ១២០,៣៨២នាក់ (ស្លាប់ ២,៩៩២នាក់)
* ទ្បាវ ឆ្លងចំនួន ៩១,៨១៦នាក់ (ស្លាប់ ២៥០នាក់)
* ព្រុយណេ ឆ្លងចំនួន ១៥,៣៦៣នាក់ (ស្លាប់ ៩៨នាក់)៕