(ភ្នំពេញ)៖ លោក អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានថ្លែងសុន្ទរកថា សន្និសីទមហាសមុទ្រឥណ្ឌាលើកទី៥ នៅទីក្រុងអាប៊ុយដាប៊ី ប្រទេសអារ៉ាប់រួមនៅថ្ងៃទី០៤-០៥ ខែធ្នូ ឆ្នាំ២០២១នេះ។

សន្និសីទមហាសមុទ្រឥណ្ឌាលើកទី៥ ត្រូវបានរៀបចំដោយរដ្ឋាភិបាលនៃប្រទេសអារ៉ាប់រួម និងមូលនិធិឥណ្ឌា (India Foundation) ក្រោមប្រធានបទ «មហាសមុទ្រឥណ្ឌា៖ អេកូឡូស៊ី និងជំងឺរាតត្បាត» ដែលជាប្រធានបទសមស្រប និងត្រឹមត្រូវតាមកាលៈទេសៈនៅក្នុងប្រវត្តិសាស្ត្រ នៅពេលដែលភពផែនដី កំពុងប្រយុទ្ឋតស៊ូទប់ទល់និងជំងឺកូវីដ-១៩ និងសំណុំផលវិបាកដែលប៉ះពាល់ដល់សង្គម-សេដ្ឋកិច្ច៕

ខាងក្រោមនេះជាសុន្ទរកថាទាំងស្រុងរបស់លោក អ៊ុច បូររិទ្ធ៖