(កំពង់ស្ពឺ)៖ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានជួបសំណេះសំណាល និងនាំអំណោយចែកជូនប្រជាពលរដ្ឋ៣៥០គ្រួសារ រស់នៅស្រុកគងពិសី ចំនួន៣ឃុំ និងស្រុកបរសេដ្ឋ ចំនួន១ឃុំ ក្នុងខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១។ ក្នុងពិធីនេះក៏មានការអញ្ជើញពីសំណាក់លោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្តកំពង់ស្ពឺ ព្រមជាមួយមន្ត្រីរាជការ និងកងកម្លាំងផងដែរ។

ឆ្លៀតក្នុងឱកាសនោះលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ប្រជាពលរដ្ឋ ទាំងអស់ដោយក្តីនឹករលឹក ដែលជានិច្ចកាលសម្តេចទាំងទ្វេរតែងតែយកចិត្តទុក្ខដាក់ខ្ពស់ចំពោះទុក្ខលំបាកប្រជាពលរដ្ឋ។

លោកឧបនាយករដ្ឋមន្ត្រី បានក្រើនរំលឹកឲ្យប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវរួមធ្វើអនាម័យឲ្យបានគ្រប់គ្នាអនុវត្តនូវវិធានការ «៣ការពារ និង៣កុំ» របស់រាជរដ្ឋាភិបាលឲ្យបានខ្ជាប់ខ្ជួនដើម្បីការពារខ្លួនពីជំងឺកូវីដ១៩ បើទោះបីជា ស្ថានភាពនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ និងអ្នកស្លាប់ នៅក្នុងប្រទេសមានការថយចុះយ៉ាងណាក៏ដោយ ពិសេសសំណូមពរឲ្យប្រជាពលរដ្ឋទាំងអស់អញ្ជើញទៅចាក់វ៉ាក់សាំងឲបានគ្រប់ៗគ្នានៅតាមទីតាំងដែលអាជ្ញាធរ ភូមិ-ឃុំ បានជម្រាបជូន។

អំណោយដែលផ្តល់ជូនប្រជាពលរដ្ឋ ៣៥០គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបាន៖ អង្ករ២៥គីឡូក្រាម គ្រឿងឧបភោគបរិភោគ ថវិកា៤ម៉ឺនរៀល៕