(ភ្នំពេញ)៖ សមាជិក-សមាជិកាសមាគមមនុស្សចាស់ដែលមានជីវភាពក្រីក្រក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ទទួលបានអំណោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

អំណោយនេះត្រូវបានប្រគល់ជូនប្រជាពលរដ្ឋតាមរយៈលោក ឃ្លាំង ហួត ជំនួយការសម្តេចតេជោ ហ៊ុន សែន និងជាអភិបាលខណ្ឌជ្រោយចង្វារ លោក ប្រាក់ ចាន់ណា ប្រធានក្រុមប្រឹក្សាខណ្ឌជ្រោយចង្វារ និងលោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ នារសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១។

លោក ឃ្លាំង ហួត បានបញ្ជាក់ថា អំណោយដែលបានជនចាស់ជរាខាងលើទទួលក្នុងម្នាក់ទទួលបានភួយ១ អាវរងា១ ក្រមា១ និងថវិកាចំនួន ៥០,០០០រៀល៕