(រតនគីរី)៖ ចាប់ពីថ្ងៃទី២២ ដល់២៦ ខែវិច្ឆិកា ឆ្នាំ២០២១ អង្គការហ្គូដណៃប័រកម្ពុជា បានសហការជាមួយមន្ទីរសុខាភិបាលខេត្ដរតនគិរី បើកវគ្គបណ្ដុះបណ្ដាលរយៈពេល៥ថ្ងៃ ដល់ក្រុមទ្រទ្រង់សុខភាពភូមិចំនួន១៦នាក់ មកពី៩ភូមិ គោលដៅក្នុងខេត្ដរតនគិរី។

គោលបំណង នៃវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីបង្កើនសមត្ថភាពរបស់ VHSG ក្នុងការសម្របសម្រួលដល់ថ្នាក់អប់រំសុខភាពម្តាយ (KIRI Class) នៅក្នុងភូមិរបស់ពួកគេ។ ថ្នាក់អប់រំសុខភាពម្តាយ (KIRI Class) និងដើរតួនាទីយ៉ាងសំខាន់សម្រាប់ការលើកកម្ពស់ការយល់ដឹងអំពីសារសុខភាពមាតា និងទារក និងការពង្រឹងបណ្តាញស្ត្រីតាមភូមិនៅតាមភូមិលើការថែទាំសុខភាព។

មានប្រធានបទចំនួន១២សម្រាប់ថ្នាក់នីមួយៗ រួមមាន៖ ការថែទាំមុនពេលសម្រាល ការថែទាំក្រោយសម្រាល និងការថែទាំទារកទើបនឹងកើត។ បុគ្គលិកមន្ទីរសុខាភិបាលខេត្តរតនគិរី បានបង្កើតកម្មវិធីសិក្សា និងធ្វើបាឋកថាដល់ VHSG។ បុគ្គលិក នៃមន្ទីរសុខាភិបាលខេត្តរតនគិរី បានរៀបចំបង្កើតកម្មវិធីសិក្សា និងធ្វើការបណ្ដុះបណ្ដាលដល់ VHSG។

គម្រោង KIRI ឬ គម្រោងពង្រឹងសុខភាពមាតា និងទារកក្នុង ភាគឦសាននៃប្រទេសកម្ពុជាឆ្នាំ២០១៩-២០២៣, មានថវិកា៧លានដុល្លារអាមេរិក កំពុងដំណើរការ ដែលត្រូវបានអនុវត្តដោយ Good Neighbors Cambodia និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រសាកលវិទ្យាល័យ Soonchunhyang នឹងគាំទ្រថវិការដោយដោយ KOICA។

គម្រោងនេះត្រូវបានអនុវត្តនៅខេត្តរតនគិរី និងមណ្ឌលគិរី ដោយមានគោលបំណងលើកកម្ពស់សុខភាពមាតា និងទារកតាមរយៈការលើកកម្ពស់គុណភាព និងលទ្ធភាពទទួលបានសេវាថែទាំសុខភាពមាតា និងទារក៕