(ភ្នំពេញ)៖ លោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ បានដឹកនាំមន្ត្រីរាជការចុះពិនិត្យជុំរុញចំពោះស្ថានភាពសិក្សាបន្ថែម (បង្រៀនគួរ) និងឆ្លៀតឱកាសឧបត្ថម្ភថវិកា ដល់លោកគ្រូ អ្នកគ្រូ សមាជិកកាកបាទក្រហម កាយារិទ្ធ និងសិស្សានុសិស្ស ដើម្បីត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិ ឱ្យទទួលបានពិន្ទុល្អ និងនិទ្ទេសល្អ នៃសាលាវិទ្យាល័យឫស្សីកែវ នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១។

លោក ឯក ឃុនដឿន បានដាស់តឿនបន្ថែមទៀត ក្នុងការថែទាំសុខភាពឱ្យបានល្អប្រសើរ តារយៈការបន្តអនុវត្តវិធានការ «៣កុំ និង៣ការពារ» ដែលជាវិធានការដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ក្រៅពីលោកអភិបាលខណ្ឌឫស្សីកែវរូបនេះ ពិនិត្យជុំរុញចំពោះស្ថានភាពសិក្សាបន្ថែម (បង្រៀនគួរ) និងឆ្លៀតឱកាសឧបត្ថម្ភថវិកា ដល់លោកគ្រូ អ្នកគ្រូ សមាជិកកាកបាទក្រហម កាយារិទ្ធ និងសិស្សានុសិស្ស ដើម្បីត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិ ឱ្យទទួលបានពិន្ទុល្អ និងនិទ្ទេសល្អ នៃសាលាវិទ្យាល័យឫស្សីកែវ នាពេលខាងមុខ។

លោកអភិបាលខណ្ឌឫស្សីកែវ បន្តថា «៣កុំ» មានន័យថា៖ ទី១៖ កុំចាប់ដៃគ្នាដោយងាកមកប្រើវប្បធម៌សំពះរបស់ខ្មែរយើងជាជំនួសវិញ។ ទី២៖ កុំទៅកន្លែងណា ដែលមានមនុស្សច្រើន និងទី៣៖ កុំនៅក្នុងបន្ទប់បិទជិត គ្មានខ្យល់ចេញចូល ជាពិសេសបន្ទប់ដែលមានម៉ាស៊ីនត្រជាក់។ ចំណែក«៣ការពារ»គឺ៖ ទី១៖ ត្រូវនាំគ្នាពាក់ម៉ាស់ឲ្យបានគ្រប់គ្នា និងគ្រប់ទីកន្លែង ជាពិសេសនៅតាមទីកន្លែងសាធារណៈ។ ទី២៖ ត្រូវលាងសម្អាតដៃជាមួយអាល់កុល ឬជែលជាប្រចាំ និងឲ្យបានញឹកញាប់ ជាពិសេសមុនពេល បរិភោគអាហារ និងក្រោយពេលបានប៉ះពាល់វត្ថុផ្សេងៗ និងទី៣៖ ត្រូវរក្សាគម្លាតសុវត្ថិភាពបុគ្គល ដោយត្រូវនៅឃ្លាតពីគ្នាយ៉ាងតិចមួយម៉ែត្រកន្លះជាដើម៕