(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន២៦នាក់, អ្នកជំងឺចំនួន២២នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន៤នាក់ (ក្នុងនោះ២នាក់អត់បានចាក់វ៉ាក់សាំង)។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១២០,១៦០នាក់, អ្នកជាសះស្បើយសរុបចំនួន១១៦,៥២៩នាក់, ស្លាប់សរុបចំនួន២,៩៤៤នាក់៕