(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានស្វាគមន៍ទទួល អតីតថ្នាក់ដឹកនាំមូលដ្ឋាននៃអតីតគណបក្សសង្គ្រោះជាតិ (CNRP) ក្នុងក្រុងកំពង់ចាម៥នាក់ ដែលបានសុំចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។

សមាសភាពទាំង៥ រូបខាងលើ ដែលមកសុំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា រួមមាន៖

*ទី១៖ លោក កែវ គឹមឆាន អតីតជាចៅសង្កាត់រងទី២ សង្កាត់កំពង់ចាម និងជាអតីតប្រធានបក្សអតីត CNRP សង្កាត់កំពង់ចាម
*ទី២៖ លោក រាម ថន ជាអតីតបេក្ខជនពេញសិទ្ធ សង្កាត់កំពង់ចាម
*ទី៣៖ លោក ហាវ ប៊ុន ធឿន ជាអតីតបេក្ខជនពេញសិទ្ធ សង្កាត់កំពង់ចាម
*ទី៤៖ លោក សំ ម៉េង ជាអតីតសមាជិកក្រុមប្រឹក្សាសង្កាត់វាលវង់ អតីត CNRP
*ទី៥៖ កញ្ញា កែវ ចរិយា ជាអតីតប្រធានយុវជន អតីត CPRP សង្កាត់កំពង់ចាម។

សូមជម្រាបថា CNRP ត្រូវបានតុលាការកំពូលរំលាយចោល កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងអំពើក្បត់ជាតិជាប្រព័ន្ធ៕