(ភ្នំពេញ)៖ បន្ទាប់ពីនាំគ្នាប្រតិកម្មតាមរយៈការសម្តែងមតិជាបន្តបន្ទាប់ ពលរដ្ឋខ្មែរអាមេរិក នៅទីក្រុងញ៉ូស្ដុន រដ្ឋតិចសាស សហរដ្ឋអាមេរិក បាននាំគ្នាធ្វើបាតុកម្មប្រឆាំងនឹង ទណ្ឌិត សម រង្ស៉ី ដែលឃោសនាបោកប្រាស់ ចង់ឱ្យអាមេរិកដកសញ្ជាតិអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា នៅសហរដ្ឋអាមេរិក។

តាមរយៈវីដេអូដែលត្រូវបានចែកចាយនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋខ្មែរអាមេរិកកាំង បាននាំគ្នាលើកជាបដាថា «សម រង្ស៉ី សូមបញ្ឈប់ការធ្វើនយោបាយបោកប្រាស់ប្រជាពលរដ្ឋខ្មែរនៅអាមេរិកទៀតទៅ និងសម រង្ស៉ី ជាអ្នកបំផ្លាញសន្ដិភាព» ជាដើម។ បន្ថែមពីនេះ បដារបស់ប្រជាពលរដ្ឋខ្មែរអាមេរិកកាំងដដែលនោះ ក៏បានសរសេរជាភាសាអង់គ្លេសផងដែរ។

សូមបញ្ជាក់ថា នាថ្មីៗនេះ មានពលរដ្ឋខ្មែរអាមេរិកជាច្រើន បានសម្តែងការប្រតិកម្មចំពោះការលើកឡើងររបស់ លោក សម រង្ស៉ី ដែលឃោសនាបោកប្រាស់ ចង់ឱ្យអាមេរិកដកសញ្ជាតិអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលកំពុងរស់នៅសហរដ្ឋអាមេរិក៕

ខាងក្រោមនេះជាវីដេអូពលរដ្ឋខ្មែរអាមេរិកាំង នៅរដ្ឋតិចសាស នាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងលោក សម រង្ស៉ី៖