(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានចេញសេចក្តីជូនដំណឹងស្តីពីការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ តាមទីកន្លែង និងពេលវេលាដែលបានកំណត់ ដោយពេលព្រឹកចាក់ពីម៉ោង ៨.០០នាទីដល់ម៉ោង ១១.០០នាទី និងពេលរសៀលចាប់ពីម៉ោង ១៤.០០នាទី ដល់ម៉ោង១៧.០០នាទី។

យោងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ដើម្បីធានាបានភាពស៉ាំសហគមន៍រឹងមាំពិតប្រាកដមួយ រដ្ឋបាលខេត្ត នឹងបន្តយុទ្ធនាការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ប្រគេនជូនព្រះសង្ឃ ប្រជាពលរដ្ឋ ពលករដែលទើបវិលត្រឡប់ពីថៃ និងពលរដ្ឋ ដែលដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ដែលមានទីលំនៅ ឬកំពុងបំពេញការងារ ក្នុងខេត្តទាំងអស់ ដែលបានចាក់វ៉ាក់សាំងដូសមូលដ្ឋានបានគ្រប់ចំនួន (២ដូស) ហើយមិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដូសទី៣ (ដូសជំរុញ) សូមអញ្ជើញមកទទួលយកការចាក់ដូសទី៣ ក្រោមគោលការណ៍ស្ម័ក្រចិត្តឲ្យបានគ្រប់ៗគ្នា៕

ខាងក្រោមជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ៖