(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ នាយករដ្ឋមន្ត្រីឡាវ បានអញ្ជើញដល់រាជធានីភ្នំពេញ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេល២ថ្ងៃ

២៖ ជំនួបទ្វេភាគីរវាង សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីឡាវ ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា បានចាប់ផ្តើមហើយ

៣៖ ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន២៥នាក់, ជាសះស្បើយ២២នាក់, ស្លាប់ចំនួន៤នាក់ (២នាក់អត់បានចាក់វ៉ាក់សាំង)

៤៖ អង្គការ WHO មិនទាន់ច្បាស់ទេថា វីរុសកូវីដ១៩ បំប្លែងថ្មី «Omicron» អាចឆ្លងកាន់តែលឿន និងកាន់តែកាចសាហាវ ដែរឬអត់

៥៖ ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ចេញសេចក្តីសម្រេចបង្កើតក្រុមការងារចុះពិនិត្យ និងស្រាវជ្រាវការទន្ទ្រានដីព្រៃលិចទឹកនៅតំបន់ទន្លេសាប

៦៖ សហរដ្ឋអាមេរិក៖ មនុស្សជាង ២០,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១០២នាក់ស្លាប់ក្នុង ១ថ្ងៃ

៧៖ ក្រោមបទបញ្ជារបស់សម្តេចតេជោ ថ្ងៃនេះឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ដឹកនាំកម្លាំងចុះស្រាវជ្រាវ និងបង្ក្រាបបទល្មើសការបំផ្លាញដីព្រៃលិចទឹក នៅជុំវិញបឹងទន្លេសាប

៨៖ ថៃ៖ មនុស្ស ៤,៧៥៣នាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២៧នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃចន្ទនេះ

៩៖ ព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នៅថ្ងៃទី០១ ខែធ្នូ ដើម្បីកំណត់កាលបរិច្ឆេទ និងរបៀបវារៈសម័យប្រជុំវិសាមញ្ញនីតិកាលទី៤

១០៖ WHO លើកឡើងថា ការចេញបម្រាមធ្វើដំណើរ ដោយសារវីរុសកូវីដ១៩ បំប្លែងថ្មី «Omicron» គួរតែផ្អែកលើមូលដ្ឋានវិទ្យាសាស្រ្ត

១១៖ រដ្ឋមន្ត្រីអាកាសចរស៉ីវិល៖ ក្រុមហ៊ុនអាកាសចរណ៍ចំនួន៨ ស្នើសុំហោះហើរឡើងវិញ និងបង្កើនជើងហោះហើរនៅកម្ពុជា ចាប់ពីខែធ្នូតទៅ

១២៖ វេណេស៊ុយអេឡាចោទ ក្រុមអ្នកអង្កេតការណ៍បោះឆ្នោត EU ថាបានប្រព្រឹត្តអំពើចារកម្ម

១៣៖ សម្ដេចក្រឡាហោម ស ខេង៖ ពលរដ្ឋអាចប្ដឹងទៅការិយាល័យប្រជាពលរដ្ឋ នៅពេលមិនពេញចិត្តចំពោះការផ្ដល់សេវា នៅការិយាល័យច្រកចេញចូលតែមួយ

១៤៖ ជប៉ុនសម្រេចផ្អាកទទួលជនបរទេសទាំងអស់ ឲ្យចូលប្រទេស ដោយសារវីរុសកូវីដ១៩ បំប្លែងថ្មី «Omicron»

១៥៖ រដ្ឋមន្ត្រី ថោង ខុន៖ ចុងសប្តាហ៍ទី៤ ខែវិច្ឆិកា មានភ្ញៀវចេញដើរទស្សនាជាង១៧ម៉ឺននាក់

១៦៖ សេដ្ឋកិច្ចរបស់កោះតៃវ៉ាន់ នឹងកើនឡើង ៦ភាគរយនៅឆ្នាំ២០២១ ដែលជាកំណើនខ្ពស់បំផុតក្នុងរយៈពេលជាង ១ទសវត្សរ៍

១៧៖ ការលេចឡើងនៃមេរោគបំប្លែងខ្លួនថ្មី «អូមីក្រុង» ក្លាយជាក្តីបារម្ភចំពោះវិស័យទេសចរណ៍កម្ពុជា ដែលទើបនឹងចាប់ផ្តើមបើកទទួលភ្ញៀវទេសចរអន្តរជាតិ

១៨៖ ដោយសារ Omicron ហ្វីលីពីនសម្រេចផ្អាកជាបណ្តោះអាសន្ន នូវផែនការបើកទ្វារទេសចរណ៍

១៩៖ ប្រទេសមួយចំនួនទៀតរកឃើញវត្តមាន មេរោគបំប្លែងថ្មី Omicron ខណៈវិធានការរឹតត្បិតការធ្វើដំណើរ ត្រូវបានដាក់ចេញជាបន្តបន្ទាប់

- ព័ត៌មាន Fresh News Plus

១៖ គម្រោងផលិតរថយន្តអគ្គិសនីរបស់ក្រុមហ៊ុនចិន Xiaomi នឹងចាប់ផ្ដើមសង្វាក់ផលិតកម្មនៅឆ្នាំ២០២៤ ជាមួយទុនវិនិយោគ ១០ពាន់លានដុល្លារអាមេរិក

២៖ Chelsea និង Man Utd ស្មើគ្នា គ្រាដែលខ្សែប្រយុទ្ធ Sancho រកបានគ្រាប់ដំបូងនៅ Premier League

៣៖ Benitez រងការបណ្តេញចេញ ក្រោយដឹកនាំ Everton ៧ប្រកួតចុងក្រោយមិនឈ្នះសោះ

៤៖ BLACKPINK វ៉ាដាច់ Justin Bieber ក្លាយជាអ្នកសិល្បៈ មានចំនួនអ្នក Subscribers ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ YouTube

៥៖ PSG ឈ្នះម្ចាស់ផ្ទះ Saint-Etienne មែនពិត ប៉ុន្តែ Neymar ត្រូវសែងចេញពីទីលាន

៦៖ វ៉ែនតាឆ្លាតវៃរបស់ Apple ទំនងជាបង្ហាញវត្តមាននៅឆ្នាំក្រោយ និងមិនចាំបាច់ពឹងផ្នែកលើ iPhone ដើម្បីដំណើរការឡើយ

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)