(ភ្នំពេញ)៖ ជារៀងរាល់សប្តាហ៍មានព័ត៌មានជាច្រើនត្រូវបានផ្សព្វផ្សាយដោយអង្គភាពព័ត៌មាន Fresh News ដើម្បីផ្តល់ជាដំណឹងសម្រាប់សាធារណជននានា។ នៅថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ សប្តាហ៍នេះ ក៏មិនខុសពីថ្ងៃអាទិត្យសប្តាហ៍មុនៗដែរ Fresh News សូមលើកយកនូវព្រឹត្តិការណ៍ព័ត៌មានសំខាន់ៗចំនួន១០ ដើម្បីផ្សាយរំលឹកជូនដល់មិត្តអ្នកអានទាំងអស់ជាថ្មីម្តងទៀត។

ព្រឹត្តិការណ៍ព័ត៌មានសំខាន់ៗទាំង១០នោះ រួមមានដូចតទៅ៖

១៖ មោទនភាពសម្រាប់ជាតិកម្ពុជា! សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប, នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់កម្ពុជា ក្នុងការដឹកនាំកិច្ចប្រជុំកម្រិតអន្តរជាតិ http://fna.asia/598f174

២៖ លោក កឹម សុខា ចេញប្រកាសថា ខ្លួនលោកនិង សម រង្ស៊ី មិនមែនជាមនុស្សតែមួយទៀតទេ ព្រមទាំងព្រមានលោក សម រង្ស៉ី និងបក្ខពួក ឱ្យឈប់យករូប និងឈ្មោះរបស់លោក ធ្វើសកម្មភាពបម្រើមហិច្ឆតារបស់ខ្លួន តទៅទៀត http://fna.asia/3d226a7 

៣៖ ក្រសួងសុខាភិបាលប្រកាសពីការវិវត្តន៍វីរុសកូវីដ១៩ បំប្លែងថ្មីឈ្មោះ «អូមីក្រុង» ដែលពិភពលោកកំពុងព្រួយបារម្ភ http://fna.asia/8d789fb

៤៖ នាយករដ្ឋមន្រ្តីឡាវ នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចំនួន២ថ្ងៃ ពីថ្ងៃទី២៩-៣០ ខែវិច្ឆិកានេះ http://fna.asia/b7a514d

៥៖ ចិនប្រាប់កម្ពុជា៖ យើងប្រឆាំងដាច់ខាតទង្វើប្រើអំណាច ដែលយកសេរីភាព សិទ្ធិមនុស្ស ប្រជាធិបតេយ្យ ធ្វើជាលេស ដើម្បីធ្វើយុត្តាធិការហួសព្រំដែន ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសដទៃ http://fna.asia/30d2f87

៦៖ ប្រមុខការទូតកម្ពុជា សន្ទនាតាមទូរស័ព្ទជាមួយ ទីប្រឹក្សានៃក្រសួងការបរទេសអាមេរិក ពិភាក្សាពីបញ្ហាទ្វេភាគី និងតំបន់ ដែលជាការព្រួយបារម្ភ និងផលប្រយោជន៍រួម http://fna.asia/bc36891

៧៖ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការកាន់តំណែងជានាយករដ្ឋមន្ត្រីបានយូរ ក៏ព្រោះតែសម្តេចមិនក្បត់រាជានិយម http://fna.asia/bed7c14

៨៖ រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចុងខែនេះ http://fna.asia/cfcf64d

៩៖ ក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យគណបក្សកម្ពុជានិយមរបស់ លោក យ៉ែម បុញ្ញឫទ្ធិ http://fna.asia/b217a40

១០៖ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ត្រូវបានកិច្ចប្រជុំពេញអង្គរដ្ឋសភាបោះឆ្នោតគាំទ្រជា អនុប្រធានទី១ រដ្ឋសភា http://fna.asia/1f41885