(ភ្នំពេញ)៖ ប្រជាពលរដ្ឋខ្មែរសញ្ជាតិអាមេរិកកាន់តែច្រើនឡើង បានបន្តប្រតិកម្មជាបន្តបន្ទាប់ចំពោះ លោក សម រង្ស៉ី ដែលញុះញង់ឱ្យអាមេរិកដកសញ្ជាតិពួកគេ ដែលបញ្ចេញមតិគាំទ្រគណបក្សប្រជាជនកម្ពុជា។

តាមរយៈប្រតិកម្មជាវីដេអូ ពលរដ្ឋខ្មែរអាមេរិកាំងម្នាក់ បានចោទសួរទៅលោក សម រង្ស៉ីថា «តើលោកយោងលើច្បាប់ណាមួយរបស់សហរដ្ឋអាមេរិក ដោយគ្រាន់តែប្រជាពលរដ្ឋខ្មែរសញ្ជាតិអាមេរិក គាំទ្រថ្នាក់ដឹកនាំប្រទេសកម្ពុជាថា "ខុសច្បាប់"។...«លោកគ្មានសិទ្ធិញុះញង់ឱ្យរដ្ឋាភិបាលអាមេរិក ដកសញ្ជាតិពលរដ្ឋខ្មែរដែលកាន់សញ្ជាតិអាមេរិកនោះទេ»

ពលរដ្ឋខ្មែរអាមេរិកាំងរូបនោះ អំពាវនាវកុំឱ្យពលរដ្ឋខ្មែរសញ្ជាតិអាមេរិកកុំមានការព្រួយបារម្ភភ័យខ្លាចចំពោះការគំរាមកំហែងរបស់ លោក សម រង្ស៉ី។

សូមទស្សនាការលើកឡើងរបស់ ពលរដ្ឋខ្មែរអាមេរិកាំង ដែលប្រតិកម្មនឹង លោក សម រង្ស៉ី ដូចតទៅ៖
https://www.facebook.com/cheavutha.lim/videos/1107308400071650/