(កំពង់ស្ពឺ)៖ យោងតាមសមត្ថកិច្ចខេត្តកំពង់ស្ពឺ បានរាយការណ៍ក្នុងព័ត៌មានជំហានដំបូង បានឲ្យដឹងថា នៅវេលាម៉ោងប្រមាណ៩យប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៦នេះ មានករណីបាញ់ប្លន់ទៀតហើយ ដោយក្រុមចោរមានគ្នា៣នាក់ ចូលបាញ់ប្លន់អ្នកលក់មាស នៅខាងជើងផ្សារកន្ទួត ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ក្រុមចោរប្រើកាំភ្លើង AK ២ដើម​ និងកាំភ្លើងខ្លីមួយដើម បានបាញ់ជនរងគ្រោះចំក្បាលពោះបណ្តាលឲ្យស្លាប់។ ជនរងគ្រោះស្លាប់មានឈ្មោះ​ ទី​ ចឿន ហៅ សុខ ណា ភេទប្រុស​ អាយុ​៤០ឆ្នាំ។ ជនរងគ្រោះមានមុខរបរជាអ្នកលក់មាស មានប្រពន្ធឈ្មោះ វឿន ណាត មានកូនចំនួន២នាក់ ស្រីម្នាក់ និងប្រុសម្នាក់។

ខណៈពេលនេះកម្លាំងសមត្ថកិច្ចបាននឹងកំពុងអន្តរាគមន៍ ហើយមិនបានបញ្ជាក់ថា ក្រុមចោរបានយកទ្រព្យសម្បត្តិអស់ប៉ុន្មាននោះទេ។