(ភ្នំពេញ)៖ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១៦៖៥៧ នាទីរសៀល អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ន នៅP849-F2 ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការប្តូរបង្គោលខ្សែបណ្តាញតង់ស្យុងទាប (LV) រលំ ដោយសារមានរថយន្តបើកទាក់ខ្សែដែលមានទីតាំងស្ថិតនៅ៖ ភូមិព្រៃកត់ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

ក្រុមការងារបច្ចេកទេសកំពុងធ្វើការប្តូរបង្គោល ដើម្បីភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅមុនវេលាម៉ោង ២២:០០ នាទីយប់។

អាស្រ័យហេតុនេះ អគ្គិសនីកម្ពុជា សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ៕