(ជប៉ុន)៖ យោងតាមព័ត៌មាន BBC បានរាយការណ៍ថា គ្រោះរញ្ជួយដី៦.៤រិចទ័រ នៅទីក្រុង Kumamoto ភាគខាងត្បូងប្រទេសជប៉ុន បានបណ្តាលឲ្យមនុស្សស្លាប់កើនឡើងដល់ ៩នាក់ និងជាង២៥០នាក់រងរបួស ព្រមទាំងបំផ្លាញផ្ទះជាច្រើនខ្នង និងចរន្តអគ្គិសនីត្រូវបានកាត់ផ្តាច់ផងដែរ។

អាជ្ញាធរជប៉ុនបញ្ជាក់ថា អាចមានមនុស្សជាប់នៅគំនរអាគារ ប៉ុន្តែមិនទាន់ដឹងអំពីចំនួនពិតប្រាកដនៅឡើយនោះទេ។ រដ្ឋាភិបាលជប៉ុនបានបញ្ជូនទាហាន ១៦០០នាក់ ទៅជួយសង្គ្រោះ។

សូមជំរាបថា នៅភាគខាងត្បូងប្រទេសជប៉ុន បានរងគ្រោះរញ្ជួយដីកម្រិតធ្ងន់ ៦.៤រ៉ិចទ័រ បន្ទាប់ពីរងការវាយប្រហារ ដោយគ្រោះរញ្ជួយដីកម្រិត ៦.២រ៉ិចទ័រ​​ (ក្រោយគ្នា១ម៉ោង) ស្ថិតនៅលើទីតាំងតែមួយ។ គ្រោះរញ្ជួយដីពីរដងផ្ទួនៗគ្នានេះ កើតឡើងនៅចម្ងាយ១១គីឡូម៉ែត្រ ភាគខាងលិចនៃទីក្រុង Kumamoto នៃភាគខាងត្បូងប្រទេសជប៉ុន៕