(ភ្នំពេញ)៖ អគ្គិភ័យដែលបានឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅក្បែររោងចក្រតាក់ហ្វាត់ ស្ថិតក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ​​ បានរលត់អស់ហើយ នៅវេលាម៉ោងប្រមាណជិត១២យប់ ដោយបានបំផ្លាញផ្ទះប្រជាពលរដ្ឋអស់ច្រើនជាច្រើនខ្នង។ ពាក់ព័ន្ធនឹងការឆេះនេះគេសង្ស័យថា ទុស្សេខ្សែភ្លើង នេះបើយោងតាមភ្នាក់ងារ Fresh News បានរាយការណ៍យ៉ាងដូច្នេះនៅម៉ោង១២៖០៥នាទីចូលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៦។

សូមជំរាបថា គ្រោះអគ្គិភ័យនេះ បានកើតឡើងនៅម៉ោង​ប្រមាណជាង៩៖០០នាទីយប់នេះថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៦ ខណៈមូលហេតុនៃការឆាបឆេះនេះ សមត្ថកិច្ចបញ្ជាក់ថា សង្ស័យទុស្សេខ្សែភ្លើង ចំណែករថយន្តពន្លត់អគ្គិភ័យបានជួយអន្តរាគមន៍បាញ់ពន្លត់ភ្លើងអស់ជាច្រើនគ្រឿង និងអស់ទឹកជាច្រើនជើង៕