(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស តាមរយៈយុទ្ធនាការ «ទឹកចិត្តកម្ពុជា» នៅតែបន្តបរិច្ចាគទឹកបរិសុទ្ធ កម្ពុជា ជាប្រចាំខែជូនដល់នគរបាលចរាចរណ៍នៅទូទាំងប្រទេស ដើម្បីប្រើប្រាស់អំឡុងពេលសម្រួលចរាចរណ៍ជូនពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ។

ក្នុងមួយខែៗ ក្រុមការងារតែងតែប្រគល់ទឹកបរិសុទ្ធ កម្ពុជា ជូនដល់នគរបាលចរាចរណ៍ដែលឈរជើងនៅតាមគោលដៅត្រួតពិនិត្យជិត ២០០ គោលដៅ ដោយក្នុងមួយគោលដៅទទួលបានទឹកបរិសុទ្ធ កម្ពុជាចំនួន ១០ កេស។

ការបរិច្ចាគនេះ បានចាប់ផ្តើមតាំងពីខែមីនា ឆ្នាំ២០២១ ដែលជាផ្នែកមួយនៃយុទ្ធនាការសប្បុរសធម៌ «ទឹកចិត្តកម្ពុជា» ក្នុងការបរិច្ចាគទឹកបរិសុទ្ធ កម្ពុជា និងភេសជ្ជៈយ៉ាងច្រើនសន្ធឹកសន្ធាប់ជូនដល់ស្ថាប័ននានារួមមាន មន្ទីរពេទ្យ កន្លែងធ្វើចត្តាឡីស័ក ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ និងស្ថាប័នជាច្រើនផ្សេងទៀត៕