(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៤ ​​ខែមេសា ឆ្នាំ២០១៦ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានចែកមីជូននគរបាលចំនួន៣៦កេះ​ និងអាវុធហត្ថ ៣៦កេះ សន្តិសុខខណ្ឌ៥០កេះ និងនគរបាលខាងពន្លត់អគ្គិភ័យទឹក១០កេះ សម្រាប់ចូលរួមអបអរសាទរ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ។

លោក ហែម ដារិទ្ធ បានថ្លែងថា នេះជាអំណោយរបស់ លោក សាយ សំអាល់​ ប្រធានសហភាពសហព័ន្ធយុវជនរាជធានីភ្នំពេញ។

លោកក៏បានអំពាវនាវដល់ កងកម្លាំងទាំងអស់​​ត្រូវចូលរួមបង្កើនលើកិច្ចការពារសន្តិសុខ និងសណ្តាប់ធ្នាប់តាមមូលដ្ឋាន កាន់តែខ្លាំងឡើង៕