(សៀមរាប)៖ នៅវេលាម៉ោង៧៖៣០នាទីព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៦នេះ​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញដល់ និងជាអធិបតីភាព​ ក្នុងពិធីបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅលើទឹកដីខេត្តសៀមរាបអង្គរ។

Fresh News TV ផ្សាយបន្តផ្ទាល់ទូរទស្សន៍បាយ័ន ពីកម្មវិធីបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្តនេះ។

សូមជំរាបថា សម្រាប់ថ្ងៃទី១៤ ខែមេសានេះ អង្គរសង្ក្រាន្តមានកម្មវិធីជាច្រើនដូចជាទី១៖ កម្មវិធីទាញព្រ័ត្រមិត្តភាពអង្គរសង្ក្រាន្ត ទី២៖ កម្មវិធីល្បែងប្រជាប្រិយ និងរបាំប្រពៃណី។ ទី៣៖ ពិធីបណ្តែតគោមបួងសួងសុំសេចក្តីសុខ។ ទី៤៖ កម្មវិធីមហោស្រពសិល្បៈវប្បធម៌បុរាណ និងកម្មវិធីជាច្រើនទៀត។

សូមទស្សនាការផ្ទាល់ទាំងស្រុងពីកម្មវិធី បើកព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ពីទឹកដីខេត្តសៀមរាប៖