(ភ្នំពេញ)៖ ការីទេសចរណ៍ អាចប្រើប្រាស់ប្រព័ន្ធអនឡាញចុះបញ្ជីកញ្ចប់ទស្សនកិច្ចទេសចរណ៍វ៉ាក់សាំងបាន។ ក្រសួងទេសចរណ៍ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបង្ហាញវីដេអូអំពីរបៀបប្រើប្រាស់ប្រព័ន្ធអនឡាញចុះបញ្ជីកញ្ចប់ទស្សនកិច្ចទេសចរណ៍វ៉ាក់សាំង សម្រាប់ការីទេសចរណ៍។

ក្រសួងទេសចរណ៍ នាថ្មីៗនេះ បានសម្រេចដាក់ចេញនូវប្រព័ន្ធអនឡាញចុះបញ្ជីកញ្ចប់ទស្សនកិច្ចទេសចរណ៍ចាក់វ៉ាក់សាំង ដើម្បីឱ្យប្រតិបត្តិករទេសចរណ៍ ការីទេសចរណ៍ និងទីភ្នាក់ងារទេសចរណ៍ប្រើប្រាស់ជាកតាព្វកិច្ចក្នុងរៀបចំ និងចុះបញ្ជីកញ្ចប់ទស្សនកិច្ចទេសចរណ៍សុវត្ថិភាពមុននឹងផ្សព្វផ្សាយ និងលក់កញ្ចប់ទស្សនកិច្ចទេសចរណ៍ឱ្យភ្ញៀវទេសចរអន្តរជាតិ។

ការដាក់ចេញនូវប្រព័ន្ធអនឡាញចុះបញ្ជីកញ្ចប់ទស្សនកិច្ចទេសចរណ៍ចាក់វ៉ាក់សាំងនេះ ធ្វើឡើងស្របតាមស្មារតីនៃផែនការយុទ្ធសាស្ត្រ ស្តីពីការបើកទទួលទេសចរណ៍វ៉ាក់សាំងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ និងដើម្បីការគ្រប់គ្រងច្បាស់លាស់លើកញ្ចប់ទស្សនកិច្ចនាំទេសចរចូលមកទស្សនាកម្ពុជា ចាប់តាំងពីការរៀបចំកញ្ចប់ រហូតដល់ការដាក់ឱ្យដំណើរការ និងការបញ្ចប់ទៅវិញនៃកញ្ចប់ទស្សនកិច្ចនីមួយៗ ចៀសវាងហានិភ័យដែលអាចប៉ះពាល់ដល់ភ្ញៀវទេសចរ ប្រជាជនមូលដ្ឋាន និងសុខភាពសាធារណៈដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ១៩។

ខាងក្រោមនេះជាវីដេអូ បង្ហាញវីដេអូអំពីរបៀបប្រើប្រាស់ប្រព័ន្ធអនឡាញចុះបញ្ជីកញ្ចប់ទស្សនកិច្ចទេសចរណ៍វ៉ាក់សាំង សម្រាប់ការីទេសចរណ៍៖