(សៀមរាប)៖ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះ បានសហការជាមួយកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចុះពិនិត្យទីតាំងការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងឱកាស ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំថ្មី ឆ្នាំវក អដ្ឋសក ​ព.ស ២៥៦០​ គ.ស ២០១៦។

ឧត្តមសេនីយ៍​​ឯក រុន រ័ត្នវាសនា បានឲ្យដឹងថា នេះជាការសហការរួមកម្លាំងគ្នា រវាងកម្លាំងនាយករដ្ឋាននគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ជាមួយកម្លាំងនគរបាល​នៃស្នងការដ្ឋានខេត្តសៀមរាប​ ដើម្បីរៀបចំ និងពិនិត្យគោលដៅរក្សាសុវត្ថិភាព និងលំហូរចរាចរណ៍ ក្នុងព្រឹត្តិការណ៍អង្គសង្ក្រាន្ត ។

ឧត្តមសេនីយ៍ រុន រ័តវាសនា ក៏បានថ្លែងសុំការអនុគ្រោះដល់ប្រជាពលរដ្ឋទាំងអស់ សូមអាធ្យាស្រស័យចំពោះការបិទផ្លូវ និងផ្លូវខ្លះ សមត្ថកិច្ចបានដាក់ទៅជាផ្លូវឯកទិស ដើម្បីការពារការស្ទះចរាចរណ៍៕