(ភ្នំពេញ)៖ បន្ទាប់ពីចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាឃុំខ្លួនលោក អ៊ុំ សំអាន តំណាងរាស្រ្តមកពីគណបក្សសង្រ្គោះជាតិ ដែលជាបក្សប្រឆាំងនៅកម្ពុជា នាំឲ្យមានការលើកឡើងខុសៗគ្នា លើទិដ្ឋភាពច្បាប់។ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បាន បញ្ជាក់ថា ការលើកឡើងរបស់លោក អ៊ុំ សំអាន តាមបណ្តាញសង្គម Facebook ដោយចោទប្រកាន់ផែនទីផ្លូវការរបស់រាជរដ្ឋា ភិបាលប្រើប្រាស់សព្វថ្ងៃក្នុងការ បោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម គឺជាផែនទីក្លែងក្លាយ និងការបង្ហោះសារផ្សេងៗទៀតនោះ គឺមានចរិតញុះញង់បង្កឲ្យ វឹកវរដល់សន្តិសុខ និង ការញុះញង់ឲ្យមានការរើសអើង។

តាមរយៈសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយនៅរាត្រីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦ បន្ទាប់ពីការចេញដីកាឃុំខ្លួនលោក អ៊ុំ សំអាន  ដាក់ពន្ធនាគារ អយ្យអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា សកម្មភាពទាំងនេះ ជាសកម្មភាពកំពុងប្រព្រឹត្តបទល្មើសជាក់ ស្តែងស្របតាមខ្លឹមសារ នៃមាត្រា៨៦ នៃក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។

ខាងក្រោមនេះ គឺជាសេចក្តីថ្លែងការណ៍បង្ហាញអំណះអំណាង ក៏ដូចជាសំអាងហេតុមួយចំនួនរបស់អយ្យការអមសាលាដំបូងរាជធានី ភ្នំពេញ ក្នុងការឃុំខ្លួនលោក អ៊ុំ សំអាន៖