(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែមេសានេះ​អាជ្ញាធរជាតិអប្សរា បានចេញសេចក្តីប្រកាសព័ត៌មាន​អំពីការ ចែកទឹកសុទ្ធដោយមិនគិតថ្លៃរយៈពេល៤ថ្ងៃ ក្នុងអំឡុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត គិតចាប់ពីថ្ងៃទី១៣ ដល់ទី១៦ ខែមេសា ឆ្នាំ២០១៦។

ការចែកប្រកាសចែកទឹកសុទ្ធ Free នេះ ដោយបានពិនិត្យឃើញអាកាសធាតុមានភាពក្តៅហួតហែងខ្លាំង និងដើម្បីចូលរួមអបអរសាទរ ពិធីចូលឆ្នាំថ្មីប្រពៃណីជាតិ។ ទីតាំងចែកចាយទឹកមានចំនួនពីរកន្លែងគឺ ស្ថិតនៅមណ្ឌលផ្តល់ព័ត៌មានរបស់ សហភាពសហព័ន្ធយុវជនកម្ពុជា ទីតាំងស្ថិតនៅមុខប្រាសាទអង្គរវត្ត និងនៅមុខព្រះលានដល់ដំរី៕