(ភ្នំពេញ)៖ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើឱ្យមានការនិពន្ធចម្រៀងមួយបទក្រោមចំណងជើងថា «ស្រក់ទឹកភ្នែកតែមិនយំ» រួចមក ទីបំផុតបទចម្រៀង៨បទត្រូវបាននិពន្ធរួចរាល់ និងមានការផលិតជាបន្តបន្ទាប់ទៀត។

ការស្នើឱ្យមានការនិពន្ធចម្រៀងមួយបទក្រោមចំណងជើងថា «ស្រក់ទឹកភ្នែកតែមិនយំ» របស់សម្ដេចតេជោ ហ៊ុន សែន ខាងលើនេះត្រូវបានធ្វើឡើងនាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១។ ដើមហេតុដែលនាំឱ្យមានការស្នើបែបនេះ ផ្តើមចេញពីចៅស្រីទី២១របស់សម្តេច ដែលតែងសុខចិត្តស្រក់ទឹកភ្នែក តែមិនយំឱ្យឮនោះទេ នៅពេលដែលអន់ចិត្តអ្វីមួយ។

តាមបណ្តាញសង្គម Facebook សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់ថា «ម្សិលមិញត្រឡប់ពីធ្វើការមកដល់ផ្ទះឆ្លៀតដឹកចៅដើរលេង។ ចៅស្រីទី២១ មិនដឹងថាអន់ចិត្តរឿងអី បានជាស្រក់ទឹកភ្នែក។ ច្រើនលើកហើយ ចៅមួយនេះសុខចិត្តសម្រក់ទឹកភ្នែកតែមិនយំឱ្យឮ»។

សម្តេចបានបន្តថា «នៅកម្ពុជាយើងតើមានបទចម្រៀងដែលមានចំណងជើង (ស្រក់ទឹកភ្នែកតែមិនយំ) ហើយឬនៅ? បើមិនទាន់មានទេ សូមជួយនិពន្ធមួយបទផង»។

សូមរីករាយទស្សនាបទចម្រៀងទាំង៨បទនេះដូចតទៅ៖

១៖ សូមស្តាប់បទចម្រៀង៖ «ស្រក់ទឹកភ្នែក តែមិនយំ»
និពន្ធទំនុកច្រៀងដោយ៖ លោក លី ស៊ីនហួន
https://www.youtube.com/watch?v=YNXtNCecUNo

២៖ សូមស្តាប់បទចម្រៀង «ទឹកភ្នែកចៅស្រក់ មិនចេញសំឡេង»
និពន្ធទំនុកច្រៀងដោយ៖ លោក ចាន់ សំណិត(ស្ទឹងត្រែង)
https://www.youtube.com/watch?v=35Pm37Xu-Os

៣៖ សូមស្តាប់បទចម្រៀង៖ «ស្រក់ទឹកភ្នែក តែមិនយំ»
និពន្ធទំនុកច្រៀងដោយ៖ លោក ភួង សុគន្ធ
https://www.youtube.com/watch?v=BodeQkJz4ew

៤៖ សូមស្តាប់បទចម្រៀង៖ «ស្រក់ទឹកភ្នែក តែមិនយំ»
និពន្ធទំនុកច្រៀងដោយ៖ លោក បេត ខេមរ៉ា
https://www.youtube.com/watch?v=k7JvVxarzEQ

៥៖ សូមបន្តស្តាប់បទចម្រៀង៖ «ទឹកភ្នែកចៅស្រក់ ពេលជួបតា»
និពន្ធទំនុកច្រៀងដោយ៖ លោក ឯម អូរ៉េន (បាត់ដំបង)
https://www.youtube.com/watch?v=F8rBtPoO208

៦៖ សូមបន្តស្តាប់បទចម្រៀង៖ «ស្រក់ទឹកភ្នែកតែមិនយំ»
រៀបរៀងដោយ៖ ព្រឹទ្ធនិពន្ធ ហ៊ុន ហេង
https://www.youtube.com/watch?v=AajRyR_ulh8

៧៖ សូមស្តាប់បទចម្រៀង៖ «ស្រឡាញ់កូនមួយតៅ ស្រឡាញ់ចៅមួយថាំង»
និពន្ធទំនុកច្រៀងដោយ៖ លោក ដួង អរុណរង្សី
https://www.youtube.com/watch?v=PSw0_2A3VTM

៨៖ សូមបន្តស្តាប់បទចម្រៀង៖ «ទឹកភ្នែកឥតសំឡេង»
និពន្ធទំនុកច្រៀងដោយ៖ ឧត្តមសេនីយ៍ត្រី ម៉ុក សាខន
https://www.youtube.com/watch?v=v2EY-RZ7xHw