(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៣,៧០៦,១២៤នាក់ហើយ ដែលកេីនឡេីងជិត៣ម៉ឺននាក់ បេីធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ២៨៦,៤៥៨នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៥២,៣៤៥នាក់ (ស្លាប់ ១៤៣,៧០៩នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,៨២១,៧៥៣នាក់ (ស្លាប់ ៤៦,៤២២នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៥៦៩,៥៣៣នាក់ (ស្លាប់ ២៩,៨៩២នាក់)
* ថៃ ឆ្លងចំនួន ២,០៤៤,១២៥នាក់ (ស្លាប់ ២០,២៥២នាក់)
* វៀតណាម ឆ្លងចំនួន ១,០៦៥,៤៦៩នាក់ (ស្លាប់ ២៣,៤៧៦នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៥១៦,១៤៦នាក់ (ស្លាប់ ១៨,៩៨៩នាក់)
* សិង្ហបុរី ឆ្លងចំនួន ២៤៤,៨១៥នាក់ (ស្លាប់ ៦១៩នាក់)
* កម្ពុជា ឆ្លងចំនួន ១១៩,៧៤១នាក់ (ស្លាប់ ២,៨៨៧នាក់)
* ទ្បាវ ឆ្លងចំនួន ៥៧,៧៩៨នាក់ (ស្លាប់ ១១៦នាក់)
* ព្រុយណេ ឆ្លងចំនួន ១៤,៣៩៩នាក់ (ស្លាប់ ៩៦នាក់)