(ភ្នំពេញ)៖ សម្រាប់ស្ថានភាពសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈសម្រាប់ថ្ងៃទី១ ក្នុងព្រះរាជពិធីបុណ្យអុំទូក នៅមុខព្រះបរមរាជវាំង មានភាពល្អនប្រសើរ, ខណៈអាជ្ញាធរ និងសមត្ថកិច្ចបានពង្រឹងកិច្ចការពារយ៉ាងហ្មត់ចត់។

បើទោះបីជានៅឆ្នាំ២០២១នេះ ពុំមានការរៀបចំពិធីបុណ្យអុំទូក និងការប្រណាំងទូកក៏ដោយ ប៉ុន្តែគេសង្កេតឃើញថានៅតាមមាត់ទន្លេជាពិសេសនៅមុខព្រះបរមរាជវាំង មានបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ បាននាំគ្នាមកដើរលេងកម្សាន្តមុខព្រះបរមរាជវាំង ខណៈដែលការពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ពីសំណាក់អាជ្ញាធរ និងសមត្ថកិច្ចមានភាពល្អប្រសើរ។

ជាក់ស្តែងនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅគោលដៅមុខព្រះបរមរាជវាំង មានបើកកកិច្ចប្រជុំគណៈបញកជាការឯកភាពខណ្ឌដឹកនាំដោយលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ និងលោកឧត្តមសេនីយ៍ទោ សុង លី ស្នងការស្តីទី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, លោក លី ប៊ុនអេង ស្នងការរង នៃស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីរៀបការពារសន្តិសុខសណ្តាប់ធ្នាប់ អនាម័យ និងរបៀបរៀបរយសាធារណៈក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៨-២០ ខែវិច្ចិកា ឆ្នាំ២០២១។

ក្នុងកិច្ចប្រជុំនោះលោក សុខ ពេញវុធ បានសង្កត់ធ្ងន់ទៅលើការការពារសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ និងរបៀបរៀបរយសាធារណៈជូនបងបង្អូនប្រជាពលរដ្ឋដែលនឹងមកកម្សាន្តក្នុងថ្ងៃឈប់សម្រាក នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក សំពះព្រះខែ។

ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការចូលរួមពីលោក លោកស្រីគណៈអភិបាលខណ្ឌ លោកអធិការនគរបាល លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌដូនពេញ លោកនាយក នាយករងរដ្ឋបាលខណ្ឌ លោកប្រធានការិយាល័យ លោក លោកស្រីចៅសង្កាត់ទាំង១១ និងលោក លោកស្រីប្រធានទីរួមផ្សារទាំង៣។

ក្នុងឱកាសនោះលោកអភិបាល ដែលជាប្រធានអង្គប្រជុំបានបែងចែកលោកអភិបាលរងខណ្ឌ ដេីម្បីទទួលខុសត្រូវតាមគោលដៅផ្សេងតមកំណត់បែងចែកភារកិច្ច។ រដ្ឋបាលខណ្ឌដូនពេញ បានដាក់គោលដៅទីបញ្ជាការស្រាលនៅវេទិការបុណ្យអុំទូក មុខព្រះបរមរាជវាំង ដេីម្បីដោះស្រាយគ្រប់សភាពការដែលអាចកេីតឡេីងជាយថាហេតុ។

សូមជម្រាបថា ក្នុងពេលរយៈពេល៣ថ្ងៃ គឺពីថ្ងៃទី១៨-១៩-២០ ខែវិច្ឆិកា ឆ្នាំ២០២១ នៃថ្ងៃឈប់សម្រាកនៃព្រះរាជពិធីបុណ្យអ៊ុទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានត្រៀមកម្លាំងជាង១,៦០០នាក់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិ ដែលចូលមកទស្សនាកម្សាន្តទីកន្លែងនានា នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

ក្រៅពីការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានដាក់បង្ហាញលេខទូរស័ព្ទស្នងការរង និងលេខទូរស័ព្ទក្រុមការងារពព័ត៌មាន និងប្រតិកម្មរហ័ស ជូនដល់បងប្អូនប្រជាពលរដ្ឋនៅទូទាំងរាជធានីភ្នំពេញ ដើម្បីទំនាក់ទំ នងសុំអន្តរាគមន៍ភ្លាមៗនៅពេលដែលមានបញ្ហាអ្វីមួយកើតឡើង៕