(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៣,៦៨២,៨៥៣នាក់ហើយ ដែលកេីនឡេីងជិត៤ម៉ឺននាក់ បេីធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ២៨៥,៩៣០នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៥១,៩៤៥នាក់ (ស្លាប់ ១៤៣,៦៩៨នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,៨២០,៤៩៤នាក់ (ស្លាប់ ៤៦,១១៧នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៥៦៣,១៥៣នាក់ (ស្លាប់ ២៩,៨៣៧នាក់)
* ថៃ ឆ្លងចំនួន ២,០៤០,១២៥នាក់ (ស្លាប់ ២០,២៥២នាក់)
* វៀតណាម ឆ្លងចំនួន ១,០៥៥,២៤៦នាក់ (ស្លាប់ ២៣,៣៣៧នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៥១៥,៥៥៩នាក់ (ស្លាប់ ១៨,៩៧៥នាក់)
* សិង្ហបុរី ឆ្លងចំនួន ២៤៤,៨១៥នាក់ (ស្លាប់ ៦១៩នាក់)
* កម្ពុជា ឆ្លងចំនួន ១១៩,៧៤១នាក់ (ស្លាប់ ២,៨៨៧នាក់)
* ទ្បាវ ឆ្លងចំនួន ៥៧,៣៩៧នាក់ (ស្លាប់ ១១២នាក់)
* ព្រុយណេ ឆ្លងចំនួន ១៤,៣៧៨នាក់ (ស្លាប់ ៩៦នាក់)៕