(កណ្ដាល)៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល បានចេញសេចក្ដីជូនដំណឹងអំពីការបិទចរាចររថយន្តដឹកខ្សាច់ និងរថយន្តដឹកទំនិញធុនធ្ងន់នៅលើកំណាត់ផ្លូវជាតិលេខ ២១អា ចាប់ពីចំណុច គ.ម ០២+៧៧៥ ដល់ គ.ម ១៤+២៤៩ ស្ថិតក្នុងក្រុងតាខ្មៅ រយៈពេល១១ថ្ងៃ គិតចាប់ពីថ្ងៃទី២០-៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីជួយសម្រួលដល់ការងារចាក់កៅស៊ូលើកំណាត់ផ្លូវនេះ។

បើតាមសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាលបានបញ្ជាក់ទៀតថា ចំពោះរថយន្តគ្រួសារ និងរថយន្តដឹកទំនិញក្រោម៥តោន អាចធ្វើចរាចរណ៍បានជាធម្មតា៕

ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល៖