(ក្រចេះ)៖ រដ្ឋបាលខេត្តក្រចេះ បានរៀបចំប្រារព្ធពិធីបុណ្យកឋិនទានរស្មីសាមគ្គីដង្ហែទៅប្រគេនព្រះសង្ឃទាំង១៧៧វត្ត នៅទូទាំងខេត្តក្រចេះ។

អង្គកឋិនដ៏ធំនេះដឹកនាំដោយ លោក ហឿស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត លោក វ៉ា ថន អភិបាលខេត្ត និងលោកស្រី ហឹង ណារី វ៉ាថន រួមមន្រ្តីរាជការ លោកយាយ លោកតា ព្រះសង្ឃ។ កម្មវិធីបុណ្យបានប្រព្រឹត្តទៅតាមលំដាប់លំដោយដែលបានគ្រោងទុក។ ពិធីសូត្រមន្តបានធ្វើឡើងនៅល្ងាចថ្ងៃទី១៧ ខែវិច្ឆកា ឆ្នាំ២០២១។

លុះដល់វេលាម៉ោង៨ព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ ជួបជុំគ្នានៅសាលាខេត្តក្រចេះ ដើម្បីបែងចែកបច្ច័យឲ្យក្រុមការងារយកទៅប្រគេនព្រះសង្ឃតាមវត្តនៅម៉ោង៩ ដង្ហែអង្គកឋិនទានពីសាលាខេត្តទៅកាន់វត្តមណីរង្សីវេ្សវ័ណ ហៅវត្តកាប៉ូ ស្ថិតក្នុងភូមិកាប៉ូ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ ដែលជាទីតាំងត្រូវដង្ហែទៅ បន្ទាប់មកនៅម៉ោង៩៖៣០នាទី ប្រារព្ធពិធីអង្គកឋិនទានប្រគេនព្រះសង្ឃជាកិច្ចបង្ហើយបុណ្យ៕