(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៥១នាក់, ជាសះស្បើយ៤៨នាក់, ស្លាប់ចំនួន៥នាក់ (៤នាក់អត់បានចាក់វ៉ាក់សាំង)

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២៥៥លាននាក់ ស្លាប់ជាង ៥លាន ១២ម៉ឺននាក់ និងជាសះស្បើយជាង ២៣០លាន ៥៨ម៉ឺននាក់!

៣៖ សម្តេចតេជោ ហ៊ុន សែន ស្នើមេដឹកនាំកំពូលៗរបស់ចិន ជំរុញឲ្យបង្កើតរោងចក្រសម្រាប់ផលិតវ៉ាក់សាំងបង្ការកូវីដ១៩ នៅប្រទេសកម្ពុជា

៤៖ ថៃ៖ មនុស្ស ៦,៥២៤នាក់ឆ្លងកូវីដ-១៩ និង ៥៦នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃពុធនេះ

៥៖ សម្ដេចតេជោ ហ៊ុន សែន៖ វ៉ាក់សាំង៣៦.៨លានដូសជារបស់ចិន ក្នុងនោះជំនួយ៨.៣លានដូស ខណៈជំនួយវ៉ាក់សាំង២លានដូសនៅថ្ងៃនេះ នឹងចូលរួមចំណែក យ៉ាងសំខាន់ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញ និងវ៉ាក់សាំងដូសមូលដ្ឋានដល់កុមារអាយុ៥ឆ្នាំ

៦៖ សហរដ្ឋអាមេរិក៖ មនុស្សជាង ៨៧,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១,២៨២នាក់ស្លាប់ក្នុង១ថ្ងៃ

៧៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យពលរដ្ឋនាំកូនចៅទៅចាក់វ៉ាក់សាំង និងចាក់ដូសជំរុញឲ្យបានគ្រប់ៗគ្នា

៨៖ លោក ចូ បៃដិន ហាមក្រុមមន្ត្រីរដ្ឋាភិបាលនីហ្ការ៉ាហ្គ័រ ជាន់ទឹកដីសហរដ្ឋអាមេរិក

៩៖ ទូតចិននៅកម្ពុជា៖ ចិនបានផ្តល់វ៉ាក់សាំងជាង១.៥ពាន់លានដូស ដល់ប្រទេសជាង១០០ និងអង្គការអន្តរជាតិចំនួន៤ នៅលើពិភពលោក

១០៖ រុស្ស៉ីចេញមុខទទួលស្គាល់ការធ្វើតេស្ត «មីស៊ីលកម្ទេចផ្កាយរណប» ក្រោយទទួលការថ្កោលទោសពី សហរដ្ឋអាមេរិក និងក្រុមសម្ព័ន្ធមិត្ត

១១៖ ឯកអគ្គរដ្ឋទូតចិន៖ ដរាបណាកម្ពុជាមិនទាន់អស់មេរោគកូវីដ១៩ ចិនក៏មិនបញ្ឈប់ការផ្ដល់ជំនួយវ៉ាក់សាំងមកកម្ពុជាដែរ

១២៖ អ្នកជំនាញអាមេរិក ជឿថាការចាក់វ៉ាក់សាំងបង្ការដូសជំរុញ អាចនឹងធ្វើឱ្យកូវីដ-១៩ ក្លាយជាជំងឺធម្មតា

១៣៖ ទូតចិននៅកម្ពុជា ចាត់ទុកការព្រួយបារម្ភនៅពេលវ៉ាក់សាំងចិនមិនទាន់ទទួលស្គាល់ ជាការគិតច្រើនជ្រុល

១៤៖ លោក ចូ បៃដិន គូសបញ្ជាក់ឡើងវិញ អំពីជំហរអាមេរិកចំពោះតៃវ៉ាន់ ក្រោយបញ្ចប់ជំនួបជាមួយលោក ស៉ី ជិនពីង

១៥៖ ឯកអគ្គរដ្ឋទូតអាមេរិក៖ ការបើកទទួលទេសចរអន្តរជាតិ ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័ក ជាយុទ្ធសាស្រ្តដ៏សំខាន់របស់កម្ពុជា ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ

១៦៖ រដ្ឋាភិបាលចិនរីករាយធ្វើជាបង្អែកវ៉ាក់សាំងដល់កម្ពុជា ទោះកន្លងទៅចិនមានការខ្វះខាតវ៉ាក់សាំង ប៉ុន្តែមិនដែលលេបសម្តីឡើយ

១៧៖ តុលាការសម្រេចបដិសេធសំណើសុំនៅក្រៅឃុំរបស់សកម្មជន១៤នាក់ ដែលចូលរួមក្នុងផែនការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល «៩វិច្ឆិកា»

១៨៖ រាជរដ្ឋាភិបាល អនុញ្ញាតឲ្យដំណើរការឡើងវិញ ការចូលទស្សនាសារមន្ទីរ រោងភាពយន្ត និងរោងសម្តែងសិល្បៈ នៅទូទាំងប្រទេស

១៩៖ កម្ពុជាត្រូវការថវិកាប្រមាណ២២៥លានដុល្លារបន្ថែមទៀត ដើម្បីសម្រេចបាននូវគោលដៅរបស់ខ្លួនគ្មានមីន ឆ្នាំ២០២៥

- ព័ត៌មាន Fresh News Plus

១៖ ចាប់ពីពេលនេះតទៅលោកអ្នកអាចប្រើកម្មវិធី WhatsApp នៅលើ Windows ដោយមិនចាំបាច់ភ្ជាប់ជាមួយទូរស័ព្ទដៃទៀតទេ

២៖ Apple អាចនឹងលក់ iPhone បាន ៨០លានគ្រឿងនៅក្នុងរដូវកាលវិស្សមកាលចុងឆ្នាំនេះ

៣៖ ហូឡង់ បំបាក់ន័រវេស ដើម្បីឡើងទៅលេង World Cup 2022 ដ្បិតខកខានកាលឆ្នាំ២០១៨

៤៖ រកឃើញ ១០ក្រុមដែលឈ្នះកៅអីទៅលេង World Cup 2022 ក្រោយបញ្ចប់វគ្គជម្រុះតាមពូល

៥៖ ក្រុមប្រឹក្សាសមាគមបាល់ទាត់ហ្ស៊ីមបាវ៉េ ត្រូវបានផ្អាកសកម្មភាព ក្រោយមានការចោទប្រកាន់បៀតបៀនផ្លូវភេទ លើអាជ្ញាកណ្តាលនារី

៦៖ ខ្សែការពារ Man City កីឡាករ Mendy រងការចោទប្រកាន់ពីបទចាប់រំលោភចំនួន ២ករណីបន្ថែមទៀត

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)