(កំពង់ឆ្នាំង)៖ ក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ក្រោមការដឹកនាំពីសំណាក់លោក ស៉ីម ធី អនុប្រធានក្រុមការងារ ចុះជួយស្រុក បានចុះសុខទុក្ខ និងនាំអំណោយមនុស្សធម៌ចែក ជូនប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់ព្យុះ កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ និងប្រជាពលរដ្ឋជួបការលំបាកខ្វះខាត ចំនួន១០០គ្រួសារ មកពីភូមិពាមខ្នង, ភូមិស្លត និងភូមិថ្នល់ឈើទាល ស្ថិតនៅក្នុងបរិវេណទីទួលសុវត្ថិភាពវត្តថ្នល់ឈើទាល។

ពិធីនេះបានធ្វើឡើងនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក សំ ចាន់ថន, លោក សោម ភិរុណ សមាជិកក្រុមការងារខេត្ត/ស្រុក, លោក ចេង ចាន់ដូណា អភិបាលស្តីទីស្រុកកំពង់លែង ព្រមទាំងសហការីជាច្រើនរូបទៀត។

អំណោយសប្បុរសធម៌ ដែលនាំយកមកចែកជូនដល់គ្រួសារនីមួយៗ គឺទទួលបាន៖ មុង១, ភួយ១, ក្រម៉ា១, សារ៉ុង១ និងទឹកប្រាក់ចំនួន ៤០,០០០រៀល។

ដោយឡែក ក្រុមការងារបានឧបត្ថម្ភបន្ថែម ជូនគ្រួសារសពកុមារីរងគ្រោះដោយសារខ្យល់ព្យុះ នូវថវិកាចំនួន ២០០,០០០រៀល, ឧបត្ថម្ភថវិកាជូនក្រុមប្រឹក្សាឃុំចំនួន ២០០,០០០រៀល, ឧបត្ថម្ភថវិកាជូនប្រជាការពារឃុំ ចំនួន២០០,០០០រៀល, ឧបត្ថម្ភថវិកាជូននគរបាលស្រុក និងប៉ុស្ត៍រដ្ឋបាលឃុំចំនួន ៣០០,០០០រៀល, ឧបត្ថម្ភថវិកាជូនកងរាជអាវុធហត្ថស្រុកចំនួន២០០,០០០រៀល, ឧបត្ថម្ភថវិកាជូនជនបង្គោលស្ត្រី៤នាក់ ចំនួន១២០,០០០រៀល។

សូមបញ្ជាក់ថា ប្រភពថវិកា និងអំណោយសម្ភារបានមកពីការជួយឧបត្ភម្ភពីសំណាក់លោក អោក បូរ៉ា និងលោកស្រី, លោក ស៉ីម ធី និងលោកស្រី, លោក លេច ស៉ីវហូ និងលោកស្រី, ឧកញ៉ា អ៊ុន យុទ្ធី, លោក ភុល ផាន់ណែត និងលោក, ស្រីលោកស្រី កែវ ម៉ូនិច, លោក ម៉ក់ សុខុន និងលោកស្រី និន នីវ៉ាគីន, អ្នកនាង យាណា និងលោក ស៉ីម សុធារ៉ា និងភរិយា ធីណា ទឹកប្រាក់សរុបចំនួន ១៤,០០០,០០០រៀល។

ពិធីនេះ បានប្រព្រឹត្តទៅប្រកបដោយបរិយាកាសកក់ក្តៅ និងស្របតាមវិធានការ «៣ការពារ និង៣កុំ» របស់រាជរដ្ឋាភិបាល និងវិធានការសុខាភិបាលរបស់ក្រសួងសុខាភិបាលផងដែរ៕