(ភ្នំពេញ)៖ ក្រសួងសាធារណ និងដឹកជញ្ជូន បានអំពាវនាវដល់ប្រជាពលរដ្ឋពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ត្រូវយកចិត្តទុកដាក់ចំពោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដូចករណីឆ្លងរាលដាលជំងឺកូវីដ១៩ ដើម្បីធ្វើយ៉ាងណាកាត់បន្ថយការស្លាប់ដោយគ្រោះថ្នាក់ ចរាចរណ៍នៅក្នុងប្រទេស។ នេះបើតាម លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកញ្ជូន និងជា អគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

លោកស្រីបានបញ្ជាក់ក្នុងពិធីផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ដល់អ្នកដំណើរនៅផ្លូវជាតិលេខ១ត្រង់ចំណុចផ្សារគរគី នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ថា គ្រោះថ្នាក់ចរាចរណ៍គ្មានថ្នាំបង្ការដូចជាជំងឺកូវីដ១៩នោះទេ ដូច្នេះសូមប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវទាំងអស់យកចិត្តទុកដាក់ឲ្យខ្ពស់ ដើម្បីធ្វើយ៉ាងណា កាត់បន្ថយការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជា ខណៈជំងឺកូវីដ១៩បានកាត់បន្ថយជាបន្តបន្ទាប់។

លោកស្រីបានលើកឡើងថា ក្នុងឱកាសបុណអុំទូកខាងមុខនេះដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនឹងខិតខំធ្វើការផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍នៅទូទាំងប្រទេស។

លោកស្រីបញ្ជាក់ថា៖«យើងមិនមានគម្រោងចែកមួកចំនួនប៉ុន្មានទេសម្រាប់បុណ្យអ៊ុទូក ប៉ុន្តែយើងខិតខំផ្សព្វផ្សាយនៅតាមបណ្តាលដងផ្លូវ។ ហើយការចែកកួកនឹងធ្វើតាមលទ្ធភាព ដែលមកដល់ពេលនេះនៅបានធ្វើការចែកមួកនៅក្នុងមួយខេត្តបានប្រមាណ១០០០មួក ដែលនៅទូទាំងប្រទេសបានចែកមួកប្រមាណជាង២ម៉ឺនមួកហើយ»។

លោកស្រីក៏បានលើកឡើងថា ការផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ក៏ដោយសារការបើកដំណើរការប្រទេសឡើងវិញរបស់រាជរដ្ឋាភិបាលបន្ទាប់ពីជំងឺកូវីដ១៩បានធូរស្រាលក៏ធ្វើមានការមមាញឹកនូវចរាចរណ៍ផងដែរ។

សម្រាប់ឱកាសបុណ្យអ៊ុទូកលោកស្រីរដ្ឋលេខាធិការបានអំពាវនាវដល់អ្នកធ្វើដំណើរទាំងម៉ូតូ ឡាន ជិះកង់ ថ្មើជើង ត្រូវមានការប្រុងប្រយ័ត្ន។ ចំពោះបើកបរសូមកុំបើកបរលើសល្បឿ នកំណត់ ក្នុងនោះត្រូវស្វែងយល់ពីសិទ្ធិអាទិភាពជាចាំបាច់ផងផដែរ។ លោកស្រីបន្ថែមថា៖«សូមមេត្តាយល់ថាផ្លូវណាឆ្វេង ផ្លូវណាស្តាំហើយ យើងត្រូវប្រកាន់ស្តាប់ជានិច្ច កុំបត់ និងវ៉ាជែងក្នុងសណ្ឋានភាពគ្រោះថ្នាក់ហើយកុំពិសារ គ្រឿងស្រវឹងហើយទៅបើកបរ»។

លោកស្រីរដ្ឋលេខាធិការក៏បានគូសបញ្ជាក់ថា៖«សូមប្រយ័ត្នទាំងកូវីដ១៩! ដោយចាំ ថាពេលនិយាយថាកូវីដគឺត្រូវគិតដល់គ្រោះថ្នាក់ចរាចរណ៍។ កូវីដនិងចរាចរណ៍គឺ ទៅជាមួ យគ្នាពីព្រោះថាវាស្លាប់ដូចគ្នា។ កូវីដមានវ៉ាក់សាំងបង្ការ ប៉ុន្តែចរាចរណ៍គ្មានវ៉ាក់សាំង បង្ការទេមានតែខ្លួនយើងម្នាក់ៗប្រុងប្រយ័ត្នក្នុងពេលធ្វើចរាចរណ៍តាមដងផ្លូវ»។

ជាមួយគ្នានោះដែរលោកស្រីក៏បានឲ្យដឹងថានៅក្នុងឆ្នាំ២០២២ខាងមុខនេះក្រសួងសាធារណការ និងដឹកជញ្ជូនមានមួកសុវត្ថិភាពនៅសល់ប្រមាណជាង១ម៉ឺនមួកទៀត ហើយក្រសួងបានណែនាំដល់មូលដ្ឋានទាំងអស់ធ្វើការផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ដោយមានចែកមួកសុវត្ថិភាពតាមលទ្ធភាពផងដែរ។

លោកស្រីថាបើកមិនពាក់មួយកសុវត្ថិភាពប៉ូលីសនឹងផាក៦ម៉ឺនរៀល ដែលមួកមាន តម្លៃប្រមាណ៦ម៉ឺនរៀលដែរ ហើយពាក់មួកការពារក្បាល និងគោរពច្បាប់។ មន្ត្រីក្រសួងសាធារណៈការក៏បានឲ្យដឹងយុទ្ធនាការផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍នឹងធ្វើនៅទូទាំងរាជធានី ហើយធ្វើការផ្សព្វផ្សាយនៅតាមសាលារៀន ដងផ្លូវ និងផ្សារជាដើម។

មន្ត្រីដដែលបានឲ្យដឹងថាគិតមកដល់ពេលនេះក្រសួងសាធារណការនិងដឹកជញ្ជូនបានចែកមួកសុវត្ថិភាពចរាចរណ៍មកដល់ពេលនេះបានជិត៩ម៉ឺនមួកដែលគម្រោងចែក១០ម៉ឺនមួក ៕