(ភ្នំពេញ)៖ សន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដែលគ្រោងធ្វើឡើង នៅសាលសេរីភាពជាផ្ទាល់ដី នៃទីស្ដីការគណៈរដ្ឋមន្ត្រី ម៉ោង៩៖៣០នាទីព្រឹក ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ស្អែកនេះ ត្រូវបានលើកទៅទៅម៉ោង៣៖០០នាទីរសៀលថ្ងៃដដែលវិញ។ នេះបើតាម សេចក្តីជូនដំណឹងរបស់ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

សន្និសីទដែលនឹងធ្វើឡើងនៅថ្ងៃស្អែកនេះ គឺក្រោមប្រធានបទស្ដីពី «វិធីសាស្ត្រថ្មីសម្រាប់គណនាអាត្រាភាពក្រីក្រនៅកម្ពុជា និងអាត្រាភាពក្រីក្រឆ្នាំ២០២០»

វាគ្មិនកិត្តិយសដែលនឹងចូលរួមនោះគឺលោកទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ៕