(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានជោគជ័យជាបន្តបន្ទាប់ ជាមួយនឹងការវាយលុកទីផ្សារស្មាតហ្វូនគ្រប់ស៊េរី ក្រុមហ៊ុនHuawei ដែលជាក្រុមហ៊ុនផ្តល់ដំណោះស្រាយ ព័ត៌មានវិទ្យា បច្ចេកវិទ្យាទូរគមនាគមន៏ (ICT) និងស្មាតហ្វូន ឈានមុខគេរបស់ពិភពលោក បានរៀបចំនូវកម្មវិធីពិសេសមួយគឺ «ជួបជុំ បណ្តាញអ្នកសារព័ត៌មាន» ទ្រង់ទ្រាយធំ នៅភោជនីយដ្ឋាន V-Friend នៅពេលថ្មីៗនេះ។

ក្នុងពិធី «ជួបជុំ បណ្តាញអ្នកសារព័ត៌មាន» នេះ រូមមានវត្តមានកំពូលតារាចម្រៀងសម្លេងមាស កញ្ញាមាសសុខសោភា ម៉ូដែលល្បីឈ្មោះ កញ្ញា ចាន់ គង្ការ ភ្នាក់ងារព័ត៌មានរហូតដល់ទៅ៥០នាក់ កុ្រមការងារ Huawei សរុបប្រមាណជា ៧០នាក់។

លោក អែម យុទ្ធូ ប្រធានផ្នែកទីផ្សារជាន់ខ្ពស់របស់ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា ដែលបានផ្តួចផ្តើមនូវកម្មវិធីនេះឡើង បានឲ្យដឹងថា ក្រុមហ៊ុន Huawei រៀបចំកម្មវីធីនេះឡើង ក្នុងគោលបំណង ថ្លែងអំណរអរគុណ ដល់បណ្តាអ្នកសារព័ត៌មានជាដៃគូ តាមរយៈការទទួលទានភោជនាហាររួមគ្នា ភាតរភាព និងការផ្តល់កាដូរង្វាន់លើកទឹកចិត្ត សម្រាប់ការខិតខំប្រឹងប្រឹង និងការសហការកន្លងមក ដែលបានរួមចំណែកឲ្យស្មាតហ្វូន Huawei ទទួលបាន កិត្តិនាមល្បីល្បាញ ធ្វើឲ្យមានកំណើនការគាំទ្រយ៉ាងឆាប់រហ័ស ហើយថែមទាំងបានជម្រុញឲ្យ Huawei ក្លាយជាផ្តល់ដំណោះស្រាយ ព័ត៌មានវិទ្យា បច្ចេកវិទ្យាទូរគមនាគមន៏ (ICT) និងស្មាតហ្វូនលំដាប់ថ្នាក់លេខ៣ និងលក់ដាច់បំផុតក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្នុងរាត្រីដ៏វិសេសវិសាលនេះ បានផ្តល់ឱកាសដល់អ្នកសារព័ត៌មានទាំងអស់ អាចសំណេះសំណាលគ្នា និងរឹតចំណងមិត្តភាព រវាងគ្នានិងគ្នា។ ក្រៅពីនេះ ពួកគាត់បានសាកល្បង និងធ្វើពិសោធន៏ ជាមួយនឹងផលិតផលស៊េរីថ្មី Huawei Mate 8។ គ្រប់គ្នាបង្អូត និងជជែកគ្នាពីលក្ខណៈពិសេសៗផ្សេងៗគ្នារបស់ Huawei Mate 8 ដើម្បីធ្វើឲ្យកម្មវិធីកាន់តែមានសភាអ៊ូអរឡើង។

ជួបជុំជាមួយក្រុមអ្នកសារព័ត៌មាន កញ្ញា មាស សុខសោភា បានលើកសរសើរមិនដាច់ពីមាត់ ពីស្មាតហ្វូនស៊េរីថ្មីបំផុត ដែលខ្លួនកំពុងតែងប្រើប្រាស់គឺ  Huawei Mate 8  ដែលភ្ជាប់ជាមួយបច្ចេកវិទ្យាស្កេនស្នាមម្រាមដៃដ៏អស្ចារ្យ។

កញ្ញាសុភា និយាយថា «មើលទៅស្អាតសក្តិសមតែម្តង។ Mate 8 ហ្នឹងមិនត្រឹមតែស្តើងស្រួល ហើយស្អាតទាក់ភ្នែកប៉ុណ្ណឹងទេ បើនិយាយពីកាមេរ៉ារឹតតែអស្ចារ្យ មិនថាថត Selfie ឬ ចង់ថតរូបទេសភាពទេ គឺស្រស់ស្អាតពណ៌ធម្មជាតិតែម្តង»។

ពេលសួរថាពេញចិត្តនឹង Mate 8 កម្រិតណា កញ្ញាសុភា ញញឹមយ៉ាងស្រស់ហើយឆ្លើយថា៖ «មិនបាច់និយាយពីសមត្ថភាព ដំណើរការដ៏ខ្លាំងរបស់ស្មាតហ្វូនហ្នឹងទេ តែនៅពេលឲ្យចង់ថតរូបគឺនឹកឃើញ Mate 8 ហើយមានអារម្មណ៍ថាដូចកាន់កាមេរ៉ា DSLR ធំៗរបស់អ្នកអាជីពថតរូបអ៊ីចឹង។ មានមុខងារច្រើនសម្រាប់ កំណត់តាមតម្រូវការយើង។ និយាយទៅ ទាល់តែបានប្រើនៅក្នុងដៃ បានដឹងថាពេញចិត្តយ៉ាងណា»។

ស្រដៀងគ្នានេះដែរ តារាបងា្ហញម៉ូដដ៏ល្បីឈ្មោះ កញ្ញា ចាន់ គង្ការ បានឲ្យដឹងថា ៖ «បើនិយាយពីលក្ខណៈសម្បត្តិរបស់ Mate 8 មើលទៅនិយាយយូរប៉ុណ្ណាក៏មិនអស់ដែរ។ សម្រាប់ខ្ញុំ ខ្ញុំស្រឡាញ់ភាពរឹងមាំរបស់ស្មាតហ្វូនហ្នឹង។ វាអត់ធ្ងន់ទេ តែពេលដែលនាងខ្ញុំកាន់វានៅក្នុងដៃ នាងខ្ញុំដឹងតែម្តងថាស្មាតហ្វូនហ្នឹងមានគុណភាពខ្ពស់ ហើយរចនាបានផ្ចិតផ្ចង់ល្អណាស់»។

កញ្ញាបន្តទៀតថា «ខ្ញុំជាមនុស្សម៉ឺងម៉ាត់ ហើយចូលចិត្តធ្វើអ្វីមួយប្រកបដោយភាពច្បាស់លាស់ ហើយពេលដែលបានប្រើ Mate 8 ហ្នឹងគឺពេញចិត្តតែម្តង ទាំងរូបរាង អេក្រង់ កាមេរ៉ា និងសមត្ថភាពរបស់វាគឺអស្ចារ្យមិនបាច់ថ្លែងច្រើនទេ»។

Huawei Mate8 ជាស្មាតហ្វូន ដែលភ្ជាប់ជាមួយបច្ចេកវិទ្យាស្កេន ស្នាមម្រាមដៃដ៏អស្ចារ្យ តួរទាំងមូលស្រោបដោយលោហធាតុប្រណីត ប្រើបានស៊ីមពីរ 4G LTE អេក្រង់ទំហំ 6 អ៊ីញ  ធំ តែងាយស្រួលកាន់ ដោយសារតែការរចនាផ្នែកខាងក្រោយមានរាងស្តើង កោង តម្រូវនឹងបាតដៃ ហើយស្មាតហ្វូននេះ បំពាក់មកជាមួយRAM ទំហំ 4GB អង្គចងចាំ 64GB និងអង្គប្រតិបត្តិការ Android Mashmallow 6.0 ជំនាន់ក្រោយគេបង្អស់។

ចំណែកឯទំហំកាមេរ៉ាវិញ បានភ្ជាប់មកជាមួយនូវកាមេរ៉ាក្រោយទំហំដល់ទៅ 16MP និងកាមេរ៉ាមុខទំហំ 8MP ដែលអាចផ្តិតយករូបភាពយ៉ាងច្បាស់កំរិតខ្ពស់ ទោះបីក្នុងទីងងឹតក៏ដោយ ក្រៅពីនេះវាក៏មានមុខងារកាមេរ៉ាពិសេសៗជាច្រើនដូចជា Light Painting, Beauty, Time-lapse, Panorama, Super night, HDR, All focus, slow motion(ថតវីដេអូយឺតៗ) និង professional Camera ដូចជា ជ្រើសរើស ISO, S, EV, AF, WB... ដែលមុខងារទាំងនេះ អាចធ្វើអោយអ្នកក្លាយអ្នកថតរូបអាជីពបានដោយមិនដឹងខ្លួន។ក្នុងរយៈពេលត្រឹមតែ៤ខែរាប់ចាប់តាំងពី ស្មាតហ្វូន Mate 8 បានបង្ហាញវត្តមានរបស់ខ្លួនលើទីផ្សារ ក្រុមហ៊ុន Huawei លក់បានដល់ទៅជាង៣លានគ្រឿង ដែលធ្វើឲ្យកក្រើកទីផ្សារស្មាតហ្វូនពិភពលោក។

ចុងបញ្ចប់នៃ កម្មវិធី «ជួបជុំបណ្តាញអ្នកសារព័ត៌មាន» ក្រុមហ៊ុន Huawei បានផ្តល់រង្វាន់ផ្សងសំណាងពិសេសគឺ GR5 1គ្រឿង GR3 1គ្រឿង Y6 Pro 1គ្រឿង  និងអំណោយជាច្រើនដូចជា កន្ត្រៃកាត់ក្រចក អាវយឹត Mate8 និងមួក និងកាដូជាច្រើនទៀត ជូនដល់បណ្តាមិត្តសារព័ត៌មាន។

តារាចម្រៀង មាស សុខសោភា បាននិយាយថា «នាងខ្ញុំសូមជូនពរ បណ្តាអ្នកសារព័ត៌មាន ពុកម៉ែបងប្អូន និងប្រជាជនខ្មែរទាំងអស់ អោយជួបប្រទះតែនឹងសេចក្តីសុខ សេចក្តីចំរើន រកទទួលទានមានបានគ្រប់ទិវារាត្រី ពី Huawei។ ឆ្នាំថ្មីអ្វីក៏ថ្មី Huawei នឹងនាំមកអ្វីដែលថ្មី និងរឹតតែទំនើប មកកាន់ទីផ្សារកម្ពុជា»៕