(ព្រៃវែង)៖ ដើម្បីអបអរសាទរទិវាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាថ្ងៃទី០៩ ខែ​មេសា ឆ្នាំ២០១៦ លោក ចាន់ វ៉ាន់ធឿន ប្រធានក្រុមការងារចុះជួយឃុំជាខ្លាង ស្រុកស្វាយអន្ទរ និងឃុំគោកគង់កើត ខេត្តព្រៃវែង អមដំណើរជាមួយសមាជិកក្រុមការងារ បាននាំយកនូវអំណោយរបស់លោក នេត សាវឿន និងលោកស្រី រួមមានជាទ័យ្យទាន បច្ច័យ ស្លាដក់ ភេសជ្ជៈ ទៅប្រគេនព្រះសង្ឃ ចំនួន០៦វត្ត និងនាំយកស្រាបៀរ ទឹកក្រូច​ និងថវិកាជូនប្រជាពលរដ្ឋក្នុងឃុំ៖

ក- ឃុំជាខ្លាង​០៨ភូមិ ប្រជាពលរដ្ឋទទួលបាន​ទឹកក្រូច២០​កេស ស្រាបៀកម្ពុជា​៣១កេស។
ខ- ឃុំគោកគង់កើត១២ភូមិ ប្រជាពលរដ្ឋទទួលបានទឹកក្រូច២៨កេស ស្រាបៀកម្ពុជា៤៤កេស៕