(ភ្នំពេញ)៖ នៅវេលាម៉ោង៨៖៤៥នាទីព្រឹក ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញដល់ និងជាអធិបតីភាពក្នុងពិធីប្រគល់រង្វាន់ជូន បេក្ខជន បេក្ខនារីទទួលជ័យលាភីទាំង១០រូប នៅក្នុងកម្មវិធី ​«ខ្ញុំជាយុវជនគំរូកម្ពុជា» នាវិមានសន្តិភាព។

កម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» បានរកឃើញបេក្ខជន បេក្ខនារី ដែលបានទទួលជ័យលាភីទាំង១០រូបហើយ។ បេក្ខជន បេក្ខនារី ដែលបានទទួលជ័យលាភីតាំង១០មានដូចជា៖

១៖ ប៉ែន លីហេង (វីដេអូ)
២៖ សៀន វិរៈ (វីដេអូ)
៣៖ ជា រ៉ាមី (វីដេអូ)
៤៖ ងួន លក្ខណៈ (កំណាព្យ)
៥៖ លឿន ផូស្រីនាង (វីដេអូ)
៦៖ នុត រដ្ឋា (វីដេអូ)
៧៖ រស់ សាវី (វីដេអូ)
៨៖ នួន ស៊ីនឿន (កំណាព្យ)
៩៖ រឿន សុខុន (កំណាព្យ)
១០៖ សុធារ វង្ស (វីដេអូ)

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចុះហត្ថលេខាលើប័ណ្ណសរសើរជូនចំពោះ បេក្ខជន បេក្ខនារី ដែលបានទទួលជ័យលាភី ទាំង១០រូបផងដែរ៕